ព័ត៌មាន
ធុរៈកិច្ចថ្មីចំនួន៤ សហការបង្កើតសហគមន៍ឌីជីថល “ចតុមុខ” គាំទ្រដល់ SME ក្នុងស្រុក
ភ្នំពេញ ៖ ធុរៈកិច្ចថ្មីក្នុងស្រុកចំនួន៤ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហការបង្កើតសហគមន៍សេវាកម្មឌីជីថល (Chaktomuk Digital Hub) ក្នុងគោលដៅរូបរួមធុរកិច្ចថ្មីក្នុងស្រុក ដើម្បីចូលរួមបំពេញបន្ថែមនូវសេវាកម្ម និងផលិតផលសម្រាប់សហគ្រាសធុនតូច និងមធ្យម ការចាប់យកឌីជីថលកាន់តែងាយស្រួល និងចំណាយតិចបំផុត។
ធុរៈកិច្ចថ្មីក្នុងស្រុកចំនួន ៤ ដែលជាធុរកិច្ចក្នុងថ្នាលបណ្តុះបណ្តាលនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីសហការបង្កើតសហគមន៍សេវាកម្មឌីជីថលមួយ ដែលមានឈ្មោះថា សហគមន៍ ឌីជីថល “ចតុមុខ” (Chaktomuk Digital Hub) រួមមាន៖ ធុរកិច្ចថ្មី Localize Tech Solution, Krubkrong, Point hub POS និង BeOne Platform ក្រោមការគាំទ្រនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដោយកិច្ចសហការនេះមានគោលបំណង គឺការរូបរួមធុរកិច្ចថ្មី ក្នុងស្រុកជាធ្លុងមួយ ដើម្បីបំពេញបន្ថែមនូវសេវាកម្ម និងផលិតផលគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឲ្យជំរុញការចាប់យកឌីជីថល នៃ សហគ្រាសធនតូច និងមធ្យម កាន់តែងាយស្រួល និងចំណាយតិចបំផុត។
ទាក់ទិនគន្លឹះសំខាន់នៃសហគមន៍ឌីជីថល “ចតុមុខ”រួមមាន៖ ទី១- បង្កើតសហគមន៍ឌីជីថលមួយ ដែលអាចចែករំលែកចំណេះ ដឹងបច្ចេកទេស និងបទពិសោធន៍គ្នាទៅវិញទៅមក, ទី២- អាចផ្តល់តម្លៃបន្ថែមជាអតិបរមា ដល់អតិថិជនគ្នាទៅវិញទៅមក តាមរយៈការ តភ្ជាប់ប្រព័ន្ធបញ្ចូលគ្នា, ទី៣- បង្កើនសម្ថភាពនៃការធ្វើទីផ្សាររួមគ្នា ដើម្បីធ្វើយ៉ាងអាចកាត់បន្ថយចំណាយពីការធ្វើទីផ្សារក្នុងសហគមន៍, និងទី៤- រួមបង្កើនគុណតម្លៃនៃសេវាកម្មឌីជីថលនៃកម្ពុជា ធ្វើយ៉ាងណាអាចឲ្យវិស័យឌីជីថលក្នុងស្រុកយើង មានលទ្ធភាពប្រកួតប្រជែង ក្នុងទីផ្សារតំបន់បាន។
ឯកឧត្តម បណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានថ្លែងនូវការគាំទ្រពេញទំហឹង ចំពោះគំនិត ផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ និងចាត់ទុកជាមហាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមក ហើយតាមរយៈនេះនឹងផ្តល់ប្រយោជន៍ ដល់ក្រុមហ៊ុនទាំង៤នេះផងដែរ ពិសេសគឺការចូលរួមលើកកម្ពស់ដល់សហគ្រាសធនតូច និងមធ្យម ឱ្យកាន់តែរីកចម្រើន និងមានការ ប្រកួតប្រជែង ជាពិសេសឆ្លើយតបនិងបរិបថបច្ចុប្បន្ន ស្របតាមគោលបំណងរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដែលជាគ្រឹះ ស្ថានសាធារណៈរដ្ឋបាល មានតួនាទីចូលរួមអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី, ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលសម្រាប់ ធុរកិច្ច និងជំរុញការចាប់យកឌីជីថលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងកម្ពុជានេះ៕
អត្ថបទ៖ សុន រ៉ាឌី












-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព