ព័ត៌មាន
ក្រុមកែច្នៃម៉ូតូប្រមូលផ្តុំគ្នាបង្កភាពអនាធិបតេយ្យត្រូវបាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួនអនុវត្តតាមនីតិវិធីច្បាប់
ក្រុមក្មេងៗប្រើប្រាស់ម៉ូតូកែច្នៃភ្លើងបំពាក់ប្រមូលផ្តុំគ្នាជិះលម្អក្រុងបាត់ដំបង បង្កភាពអនាធិបតេយ្យនាពេលយប់ចំនួន ១៣គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលនាំមកកាន់ស្នងការដ្ឋានដើម្បីអនុវត្តតាមនីតិវិធី។
ប្រតិបត្តិការនេះធ្វើឡើងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរ បាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ-បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង នាំខ្លួនក្មេងៗប្រមូលផ្តុំជាក្រុមកែច្នៃភ្លើងម៉ូតូជិះពេលយប់បង្កភាពអាណាធិបតេយ្យមកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរ និងមានចំណាត់ការកាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ដោយមានម៉ូតូចំនួន១៣ គ្រឿង និងម្ចាស់ម៉ូតូផងដែរ ។
សូមរំលឹកជូនថា ករណីខាងលើនេះសមត្ថកិច្ចនគរបាលធ្លាប់បានធ្វើការប្រមូលមករក្សាទុកមួយរយៈនៅស្នងការដ្ឋាននាពេលកន្លងមក ហើយក៏បានធ្វើការផ្សព្វផ្សាយកុំឱ្យមានករណីបែបនេះកើតមាននៅមូលដ្ឋានជាបន្តទៀត តែបានយូរបន្តិចបញ្ហានេះក៏ផ្តើមកើតឡើងវិញដែលចាំបាច់សមត្ថកិច្ចត្រូវចាត់វិធានការ៕




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព