ព័ត៌មាន
សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានរៀបចំសន្និបាតសាខា អាណត្តិទី៦ និងប្រកាសទទួលស្គាល់ប្រធានកិត្តិយសសា និងអនុប្រធានកិត្តិសាខា
ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទទី២០ ខែតុលា ឆ្នាំ ២០២៥ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានរៀបចំសន្និបាតសាខា អាណត្តិទី ៦ (២០២៥-២០៣០) នៅសាលមហោស្រពខេត្តកោះកុង ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាណត្តិទី៥, ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត , លោកជំទាវ មិថុនា ភូថង ប្រធានគណ:កម្មាធិការ សាខាអាណត្តិទី៥ និងជាប្រធានដឹកនាំអង្គសន្និបាតព្រមទាំងគណ:កិត្តយសសាខា សមាជិក-សមាជិកាពេញសិទ្ធិ រួមមាន សមាជិក សមាជិកា គណៈកម្មាធិការសាខា អាណត្តិទី៥ សមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា អាណត្តិទី៦ មន្ត្រីនៅមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីអនុសាខា ទាំង៧ ក្រុង-ស្រុក និងមន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុបជាង ២០០នាក់ ក្នុងនោះមានសមាជិកពេញសិទ្ធិបោះឆ្នោតចំនួន ៦៥រូប។
គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖
១- ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦
២- ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦
៣- បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។
ដំណើរអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាណត្តិទី៦ ដែលមានសមាជិកពេញសិទ្ធ ៦៥នាក់ បានឆ្នោះតជ្រើសរើសគណៈកម្មាធិការសខាអាណត្តិទី៦ រួមមាន ៖
១. លោកជំទាវ ឈី វ៉ា ជាប្រធាន
២. លោកស្រី អ៊ី នារីនេត ជាអនុប្រធាន
៣. លោក កែវ សុខា ជាហេរញ្ញិក
៤. ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ជាលេខាធិការ
៥. លោក លឹម សាវ៉ាន ជាសមាជិក
៦. ឧត្តមសេនីយ៍ទោ គង់ មនោ ជាសមាជិក
៧. ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ជាសមាជិក
៨. ឧត្តមសេនីយ៍ត្រី ជួង សុភ័ក្រ ជាសមាជិក
៩. លោក អន ដាវុធ ជាសមាជិក
១០.លោក ង៉ែត ឡឹង ជាសមាជិក
១១. លោកស្រី សុខ សុធាវី ជាសមាជិកា
១២. លោក ចាន ជាវិញ ជាសមាជិក
១៣. លោកជំទាវ ថុង ណាត់ស្យា ជាសមាជិកា
១៤. លោកស្រី អែម សុធារ៉ា ជាសមាជិកា
១៥. លោក ហ៊ុន ម៉ារ៉ាឌី ជាសមាជិក។
នៅក្នុងពិធិនេះដែរ ឯកឧត្តម ឃុន សាម៉េង នាយក នាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា បានអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់គណ:កិត្តិយសសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង អាណត្តិទី៦ សរុបចំនួន៦៥រូប ដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ជាប្រធានកិត្តិយសសាខា និងអនុប្រធាន៦៤រូប ផងដែរ។







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព