ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្រូវប៉ះពាល់ដោយជំនន់ពីទន្លេសាបកើនឡើង ខណៈស្រូវប៉ះពាល់ជាង១ម៉ឺនហិកតា ក្នុងខេត្តបាត់ដំបង
បាត់ដំបង៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យដំណាំស្រូវ ដែលប៉ះពាល់ដោយសារកម្ពស់ទឹកទន្លេសាបហក់ឡើង បណ្តាលឱ្យដំណាំកសិកម្ម ពិសេសស្រូវរបស់ប្រជាពលរដ្ឋប៉ះពាល់ ស្ថិតនៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។

ការចុះពិនិត្យនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្ត, តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានពិនិត្យឃើញថា ផ្អែកតាមទឹកជំនន់បណ្តាលមកពីទន្លេសាបនេះ អាចនឹងបន្តអូសបន្លាយដោយសារទឹកស្រកមានស្ថានភាពយឺត ដែលនឹងធ្វើឱ្យដំណាំស្រូវបន្តប៉ះពាល់ និងរងការខូចខាតបន្ថែមទៀត។
ក្នុងន័យនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់ ឯកឧត្តម អភិបាលខេត្តបាត់ដំបង, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹក និងឧតុនិយម ដើម្បីតាមដាន និងចុះប្រមូលទិន្នន័យឱ្យបានច្បាស់លាស់គ្រប់ទីតាំងដែលមានស្រូវខូចខាត ក្នុងការអន្តរាគមន៍ឆ្លើយតបចំពោះការខូចខាត។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណា ក៏ត្រូវសិក្សាអំពីការស្តារ និងផ្តល់ពូជស្រូវជូនប្រជាកសិករដែលប៉ះពាល់ធ្ងន់ធ្ងរ ក្រោយទឹកជំនន់បានស្រកឱ្យទទួលបានការស្តារមុនគេ ដើម្បីធានាជីវភាពរបស់បងប្អូនប្រជាកសិករមិនឱ្យប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែងថា ទាំងនេះគឺជាការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះប្រជាជនគ្រប់ៗរូប និងគ្រប់កាលៈទេសៈ ជាពិសេសនៅពេលដែលប្រជាពលរដ្ឋជួបនឹងការលំបាក ដូចជាគ្រោះទឹកជំនន់ ដើម្បីជួយស្តារនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរឡើងវិញ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា កាលពីពេលកន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្តល់អនុសាសន៍ណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធសហការគ្នា អនុវត្តភារកិច្ចតាមទិសដៅអាទិភាពបន្ទាន់សម្រាប់ប្រតិបត្តិការផ្តល់ពូជស្រូវ និងដំណាំរួមផ្សំជូនដល់ប្រជាពលរដ្ឋសម្រាប់ស្តាជីវភាពឡើងវិញ ដោយហេតុថា វិស័យកសិកម្មជាវិស័យស្នូលមួយទ្រទ្រង់សេដ្ឋកិច្ចប្រជាពលរដ្ឋកម្ពុជា។
សូមជម្រាបថា យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង មានដំណាំស្រូវប៉ះពាលល់ក្នុងស្រុកចំនួន៤ ដូចជា ស្រុកថ្មគោល, ស្រុកសង្កែ, ស្រុកមោងឬស្សី និងស្រុកឯកភ្នំ។ ក្នុងនោះ ដំណាំស្រូវប៉ះពាល់មានចំនួន ១៤,៨៦៦ហិកតា និងខូចខាតចំនួន ៦,៩២៦ហិកតា៕







-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត