ព័ត៌មាន
គណៈប្រតិភូសភាកម្ពុជានិយាយភាសាបារាំង ជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា កំពុងសិក្សានៅប្រទេសឡាវ
ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) នៃរដ្ឋសភា និងជាប្រធានក្រុមសភាកម្ពុជានិយាយភាសាបារាំង (APF), ឯកឧត្ដម អ៊ុ សារិទ្ធ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃព្រឹទ្ធសភា, លោកជំទាវ មុំ សណ្ដាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងលោកជំទាវ យស ថានារី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយនិស្សិតខ្មែរ កំពុងសិក្សានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ឯកឧត្តម ឈាង វុន បានផ្តាំផ្ញើការសាកសួរទុក្ខពីថ្នាក់ដឹកនាំសភា និងរាជរដ្ឋាភិបាលដែលតែងយកចិត្តទុកដាក់ដល់និស្សិតទាំងអស់ដែលកំពុងសិក្សានៅបរទេស។ ឯកឧត្តមបានណែនាំដល់និស្សិតឱ្យយកចិត្តទុកដាក់រៀនសូត្រ ដើម្បីយកចំណេះ និងជំនាញ ត្រឡប់ទៅបម្រើសង្គមជាតិ និងជួយអភិវឌ្ឍប្រទេសឱ្យរីកចម្រើនឡើង។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងវៀងចន្ទន៍ បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ និងចូលរួមក្នុងពីធីសំណេះសំណាល និងពិសាអាហារពេលល្ងាចរួមគ្នា ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព