ព័ត៌មាន
ទូក-ង សារ៉ាយតេជោសែនជ័យ ទាក់ចិត្តភ្ញៀវទេសចរជាខ្លាំងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ដើម្បីអបអរក្នុងការប្រារព្ធពិធីនៃវប្បធម៌ខ្មែរ ដោយរួមបញ្ចូលគ្នានូវភាពទាក់ទាញបែបប្រពៃណីទំនើបអំពីតំណាល នៃពិធីបុណ្យអុំទូក អាកាសយានដ្ឋានអន្តរជាតិតេជោបានដាក់តាំងបង្ហាញ ទូក ង ឈ្មោះថា “សារាយតេជោសែនជ័យ” ដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិ បានទស្សនា និងផ្តិតរូបភាពពេលដែលធ្វើដំណើរចេញចូលកម្ពុជា។
ជាមួយការដាក់តាំងបង្ហាញ ទូក ង “សារាយតេជោសែនជ័យ” ក្នុងគោលបំណងអបអរសាទរព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងឈានមកដល់ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទស្សនា និងអាចឈ្វេងយល់បន្ថែមអំពីសម្រស់ទូក ង របស់ខ្មែរ។ បន្ថែមពីនេះ ដើម្បីផ្សព្វផ្សាយប្រពៃណីវប្បធម៌ទូក ង របស់ខ្មែរទៅកាន់មនុស្សមកពីជុំវិញពិភពលោកផងដែរ។
ក្រុមប្រជាពលរដ្ឋដែលកំពុងរង់ចាំការហោះហើរទៅទិសដៅផ្សេងៗគ្នា ក្នុងឱកាសឈប់សម្រាកពិធីបុណ្យអុំទូកនេះ បាននិយាយដោយទឹកមុខសប្បាយរីករាយថា ការដាក់តាំងបង្ហាញទូក ង នេះ ពិតជាមានសារៈសំខាន់ណាស់ និងមានអារម្មណ៍ថារំភើបផងដែរ ដោយសារមិននឹកស្មានថា កម្ពុជាអាចធ្វើបានលើគ្រប់វិស័យ និងមានអ្វីដែលជារបស់ខ្លួនឯង ជាពិសេសមានថ្នាក់ដឹកនាំដ៏ល្អប្រកបដោយប្រាជ្ញាឈ្លាសវៃ គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយបានដឹកនាំប្រទេសឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ និងមានសុខសន្តិភាពយ៉ាងពេញលេញ។
អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំជាង ២ ៦០០ហិកតា ជាប្រភេទលំដាប់ 4F ដែលមានសមត្ថភាពទទួលបានការហោះហើរ ពីឆ្ងាយឆ្លងទ្វីបដោយអាចឱ្យយន្តហោះធុនធំរហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800 ចុះចតបាន។ ជាពិសេស អាចទទួលអ្នកដំណើរឆ្លងកាត់បាន ១៣លាននាក់ ក្នុងមួយឆ្នាំ នៅក្នុងដំណាក់ទី១ ពីឆ្នាំ២០២៥-២០៣០ និងកើនដល់ ៣០លាននាក់ នៅដំណាក់កាលទី២ ពីឆ្នាំ២០៣០-២០៥០៕ អត្ថបទ៖ ឈិត បូរ៉ាវី
















-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព