ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ បន្តស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទ ភ្ជាប់ទៅកាន់ទីប្រជុំជន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចពលរដ្ឋ
រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ បាននឹងកំពុងខិតខំបន្តស្ថាបនាផ្លូវនៅទីជនបទ និងហេដ្ឋារចនាសម្ព័ន្ធជនបទ តភ្ជាប់ទៅកាន់ទីប្រជុំជន និងជួយសម្រួលដល់ប្រជាពលរដ្ឋដឹកនាំកសិផលទៅកាន់ទីផ្សារកាន់តែងាយស្រួល និងឆាប់រហ័សជាមុន ដែលការណ៍នេះ ក៏បានជួយលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋ នៅក្នុងមូលដ្ឋាន ។

ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាស្ពានបេតុង ១កន្លែង ប្រវែង ៤៥ម៉ែត្រ ទទឹង ៨ម៉ែត្រ និងស្ថាបនាផ្លូវបេតុងសងខាងក្បាលស្ពានប្រវែង ១០០ម៉ែត្រ នៅភូមព្រៃប្រស់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ស្ថាបនាដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដែលដឹកនាំស្ថាបនាដោយឧត្តមសេនីយ៍ទោ នរិន្ទ្រ រិទ្ធ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ខណៈជាយុទ្ធសាស្ត្រអាទិភាពមួយរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧នេះ ចំណោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។

លោកជំទាវបន្តថា មួយវិញទៀត ការសម្រេចទៅបាននូវចក្ខុវិស័យ ឆ្នាំ២០៣០ ពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យឆ្នាំ២០៥០ ប្រជាពលរដ្ឋមានចំណូលខ្ពស់ ក៏មិនអាចកាត់ផ្ដាច់បាននូវការកសាងផ្លូវគមនាគមន៍ ហើយផ្លូវជនបទ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ក៏ជាចំណែកដ៏សំខាន់ ក្នុងការចូលរួមធ្វើឲ្យសម្រេចបាននូវគោលដៅនេះ ។
លោកជំទាវ ឯក គន្ធវារី បានបន្ថែមថា ដូចនេះហើយ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ទើបក្រសួងអភិវឌ្ឍន៍ជនបទក្នុងយុទ្ធសាស្ត្រសំខាន់របស់ខ្លួន ចំពោះការអភិវឌ្ឍផ្លូវជនបទនេះ កំពុងប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួសទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ។
លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ និងស្ពាន រួមទាំងអ្នកធ្វើដំណើរពីទីកន្លែងនានា សូមចូលរួមថែទាំ ដើម្បីធានាថាអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងនោះមិនត្រូវសាងសង់ផ្ទះខ្ពស់ជាងផ្លូវ កាយកាប់គាស់ផ្លូវ ជាពិសេសនោះ មិនត្រូវដឹកលើសទម្ងន់ ដែលធ្វើឲ្យផ្លូវឆាប់រងការខូចខាត ៕ អត្ថបទ បាន សុខរិទ្ធិ


-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព