ព័ត៌មាន
អ្នកជំនាញ៖ ទំនិញសក្ដានុពល៥ប្រភេទកម្ពុជា អាចនាំចេញទៅអាមេរិកក្នុងអត្រាពន្ធសូន្យភាគរយ
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច បានឱ្យដឹងថា ក្រោយកម្ពុជា និងអាមេរិកបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មពន្ធបដិការជាមួយគ្នាកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ធ្វើឱ្យទំនាក់ទំនាងពាណិជ្ជកម្មរវាងប្រទេសទាំងពីរអាចនឹងមានសន្ទុះងើបឡើងវិញរឹតតែខ្លាំង ក្នុងនោះក៏មានទំនិញសក្ដានុពលចំនួន៥ប្រភេទដែលប្រទេសអាមេរិកបានបន្ទាប់អត្រាពន្ធបដិការសូន្យភាគរយដល់កម្ពុជាក្នុងការនាំចេញទៅកាន់អាមេរិកផងដែរ។
បើតាមលោកបណ្ឌិត ជ័យ តិច ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកថ្មីនេះ បានបញ្ជាក់ច្បាស់ៗមានដូចជា ប្រភេទទំនិញ វាយនភណ្ឌវត្ថុធាតុដើមនៅកម្ពុជា (Organic) ដូចជាការផលិតទី២ ក្រណាត់សេរីរាង្គ, ឬក្រណាត់កូតុង ក្រណាត់សូត្រ និងក្រណាត់បែបប្រពៃណីខ្មែរជាដើម, ទី២ បន្ទះសូឡា ឬបន្ទះពន្លឺព្រះអាទិត្យ បូករួមទាំងគ្រឿងបង្គំផ្សេងៗ, ទី៣ ប្រភេទទំនិញកសិកម្មសិរីរាង្គ, ទី៤ គ្រឿងសង្ហារឹមធ្វើអំពីឈើ និងទី៥ ទំនិញប្រភេទគ្រឿងវិចខ្ចប់ ឬក្រដាស ដែលអាចរលាយទៅវិញបាន។
សូមជម្រាបថា មកដល់ពេលនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក កំពុងបន្តមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ, ជាក់ស្ដែងរយៈពេល ៩ខែឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក កើនឡើងរហូតទៅដល់ ៨.៣ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអាមេរិកមានរហូតទៅដល់ ៧.៩ ពាន់លានដុល្លារ ចំណែកអាមេរិកនាំចូលមកកម្ពុជាវិញមានប្រមាណ ៤០០ លានដុល្លារ, ចំនួននេះបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកមានការកើនឡើង ៥.១ ភាគរយ៕


-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់
-
ព័ត៌មាន1 week agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
-
ព័ត៌មាន6 days agoឯកឧត្ដម ហ៊ុន ម៉ានី៖ «តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់»
-
ព័ត៌មាន4 days agoក្រសួងមហាផ្ទៃបង្ហាញលទ្ធផលកោសល្យវិច័យ ខណៈបណ្ដាញព័ត៌មានថៃផ្សាយថា ពុំមានការស្លាប់នៅភូមិព្រៃចាន់
-
ព័ត៌មាន1 week agoឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង
-
ព័ត៌មាន7 days agoការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ បើកយុទ្ធនាការចុះផ្តល់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន(HPV)ដល់កុមារីកអាយុ៩ឆ្នាំ នៅតាមសាលារៀនរដ្ឋ និងឯកជន