ព័ត៌មាន
ប្រធានក្រុមការងារបក្សចុះមូលដ្ឋានខណ្ឌកំបូល អំពាវនាវដល់សិស្សទើបប្រឡងជាប់បាក់ឌុប រួមគ្នាជួយ អភិវឌ្ឍន៍ប្រទេស
ភ្នំពេញ ៖ ប្រធានក្រុមការងារបក្សចុះមូលដ្ឋានខណ្ឌកំបូល បានអំពាវនាវដល់សិស្សទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវចូល រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យប្រទេសជាតិកាន់តែខ្លាំង តាមរយៈការបន្តពង្រឹងចំណេះដឹង ជំនាញ និងសីលធម៌រស់នៅ ប្រចាំថ្ងៃ។
លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារបក្សចុះមូលដ្ឋានខណ្ឌ កំបូល លើកឡើងក្នុងពិធីសំណេះសំណាល ជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A-B សរុប ៣៣ នាក់ ក្នុង ខណ្ឌកំបូល រាជធានីភ្នំពេញ ថ្មីៗនេះថា បច្ចុប្បន្នពិភពលោកមានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងនោះសង្គមជាតិមួយ ដែលវិវឌ្ឍន៍ ទៅបានលឿន និងក្លាយជាអារ្យប្រទេស សំបូរសប្បាយ ថ្កុំថ្កើង រុងរឿង គឺពឹងផ្អែកលើធនធានមនុស្សដែលមានចំណេះ និងមានជំនាញ ក្នុងនោះប្រសិនបើមិនមានចំណេះដឹង និងជំនាញ កម្ពុជាមិនអាចប្រកួតប្រជែងបានជាមួយបណ្តាប្រទេសជិតខាង និងពិភពលោក នោះឡើយ។
បញ្ហានេះ, លោកជំទាវកិត្តិបណ្ឌិត ក៏បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ត្រូវរួមគ្នាជួយឱ្យប្រទេសកម្ពុជាខ្លាំង ជាមួយ គ្នានេះ លោកគ្រូ-អ្នកគ្រូ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការបង្ហាត់បង្រៀន ដើម្បីឱ្យមានមូលធនមនុស្សខ្លាំងក្លា ក្នុងគោលដៅចូលរួម អភិវឌ្ឍន៍ប្រទេសជាតិយើង។ លោកជំទាវកិត្តិបណ្ឌិត បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការបង្កើនធនធានមនុស្ស ក្នុងនោះលោកគ្រូ-អ្នកគ្រូ សូមយកចិត្តទុកដាក់ផងដែរ លើការពង្រឹងផ្នែកសីលធម៌ដល់សិស្សានុសិស្ស ប្រសិនមានចំណេះដឹង និងជំនាញតែមួយមុខ គឺមិនគ្រប់គ្រាន់នោះទេ។
លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ក៏បានថ្លែងអំណរគុណ ដល់លោកគ្រូ-អ្នកគ្រូផងដែរ ដែលបានបណ្តុះបណ្តាលដល់ សិស្ស ដោយទទួលបានលទ្ធផលល្អ នឹងក្លាយទៅជាធនធានមនុស្សដ៏មានសក្តានុពល សម្រាប់ការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ នាពេលអនាគត។
សូមជម្រាបថា សម្រាប់រង្វាន់លើកទឹកចិត្ត ពីលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា មូលដ្ឋានខណ្ឌកំបូល ជូនដល់សិស្សជ័យលាភីរួមមាន៖ សិស្សនិទ្ទេស A ចំនួន ៧ នាក់ ក្នុងម្នាក់ទទួលបានកុំព្យូទ័រយួរដៃ ១ គ្រឿង និងថវិកា ១០ ម៉ឺនរៀល, សិស្សនិទ្ទេស B ទទួលបានកាបូប ១ និងថវិកា ១០ ម៉ឺនរៀល ដោយឡែកនាយកសាលា ២ នាក់ ក្នុងម្នាក់ ថវិកា ២០ ម៉ឺនរៀល និងលោកគ្រូ-អ្នកគ្រូ ចំនួន ៥ នាក់ ក្នុងម្នាក់ថវិកា ១៥ ម៉ឺនរៀល៕
អត្ថបទ៖ សុន រ៉ាឌី








-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យពិនិត្យមើលលើការបំពេញបន្ថែមចំនួនអនុវិទ្យាល័យនៅតាមបណ្តាឃុំ ក្នុងខេត្តស្វាយរៀង