ព័ត៌មាន
សម្ដេចតេជោ៖ ប៉ុន្មានខែមកនេះកម្ពុជា និងថៃ កំពុងស្ថិតនៅក្នុងស្ថានភាពចាញ់ចាញ់ទាំងសងខាង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការវិលទៅរកសន្ដិភាព គឺជាការវិលទៅរកស្ថានភាពឈ្នះឈ្នះ ខណៈប៉ុន្មានខែកន្លងមកនេះ ប្រទេសកម្ពុជា និងថៃ កំពុងស្ថិតនៅក្នុងស្ថានភាពចាញ់ចាញ់ទាំងសងខាង។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ជាថ្មីបែបនេះក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
សម្ដេចតេជោ បានថ្លែងថា កត្តាជម្លោះព្រំដែនរវាងកម្ពុជា-ថៃប៉ុន្មានខែមកនេះ ស្ថិតក្នុងស្ថានភាពចាញ់ចាញ់ ព្រោះប្រជាជនត្រូវរត់លូនគេច និងប៉ះពាល់ដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងនោះភាគីថៃដែលមានទំហំពាណិជ្ជកម្មនាំចូលកម្ពុជាមានទំហំធំជាង គឺមានការខាតបង់ច្រើនជាងកម្ពុជា។ សម្ដេចតេជោបញ្ជាក់ថា អ្នកប្រើប្រាស់ គឺជាចៅហ្វាយ, ទំហំពាណិជ្ជកម្មដែលថៃនាំចូលកម្ពុជាមួយឆ្នាំ ៥០០០លានដុល្លារ សម្រាប់ប្រជាពលរដ្ឋថៃ មិនតូចនោះទេដែលខាត់បង់ ទំនិញដែលនាំចូលមកកម្ពុជា។
ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ និងអ្នកជំនួញនៅក្នុងស្រុករួមគ្នាលើកកម្ពស់ការផលិត ផលិតផលក្នុងស្រុក ឈប់ពឹងផ្អែកលើផលិតផលទំនិញនាំចូលពីថៃ ហើយការប្រើប្រាស់ផលិតផលក្នុងស្រុកនេះនឹងជំរុញឱ្យចរន្តសេដ្ឋកិច្ចជាតិមានការរីកចម្រើនបន្ថែមទៀត៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព