ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃទិវាចម្រើនជន្មាយុ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃចន្ទទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានផ្ញើសារលិខិតជូនពរ គោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃទិវាចម្រើនជន្មាយុ ដែលសារលិខិតមានខ្លឹមសារថា៖ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃទិវាចម្រើនជន្មាយុ សម្តេចមហារដ្ឋសភាធិការធិបតី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងនាមខ្ញុំផ្ទាល់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមប្រកបដោយ សេចក្តីសោមនស្សរីករាយ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូន សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាភ្លឺថ្លាវាងវៃ មានជន្មាយុយឺនយូរ និងសូមបានទទួល ជោគជ័យក្នុងភារកិច្ច ជូនជាតិ មាតុភូមិកម្ពុជា ជារៀងដរាបតទៅ។
ជាមួយគ្នានេះ ខ្ញុំ និងសហការីទាំងអស់ សូមយកឱកាសដ៏វិសេសវិសាលនេះសម្តែងនូវការកោត សរសើរដោយស្មោះ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ដែលជាស្ត្រីថ្នាក់ដឹកនាំដ៏ឧត្តុង្គឧត្តមមួយរូប ពោរពេញទៅដោយគុណធម៌ គតិបណ្ឌិត ជ្រៅជ្រះ មានការទទួលខុសត្រូវខ្ពស់ និងបានលះបង់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ជម្នះគ្រប់ឧបសគ្គ ដើម្បីបម្រើផលប្រយោជន៍ជាតិ ប្រកបដោយសមត្ថភាព និងមានគុណតម្លៃខ្ពស់ ក្នុងស្ថាប័ននីតិប្បញ្ញត្តិ លើដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ជាពិសេសបានចូលរួមចំណែកបំពេញភារកិច្ចដ៏ធំធេង ក្នុងស្ថាប័នមនុស្សធម៌ ជួយជ្រោមជ្រែងពង្រឹងនិរន្តរភាពសមាគមជាតិកាកបាទក្រហមកម្ពុជា ផ្តល់នូវ អនុសាសន៍ប្រកបដោយគតិបណ្ឌិតជំរុញដល់ការអភិវឌ្ឍទាំងនៅថ្នាក់កណ្តាល និងសាខា ទទួលបានជោគជ័យ ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។
ស្ថិតក្នុងថ្ងៃចម្រើនជន្មាយុដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមបួងសួង ដល់តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយ អភិបាលប្រោះព្រំ គ្រងរក្សា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ព្រមទាំងក្រុមគ្រួសារ ជាទី ស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ