ព័ត៌មាន
ផ្លូវជនបទនៅក្នុងខេត្តកំពង់ចាម បាននិងកំពុងឆ្លើយតបការធ្វើអន្តរកម្មសេដ្ឋកិច្ចនៅតាមមូលដ្ឋាន
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញការថែទាំផ្លូវជនបទនៅទូទាំងប្រទេស ជាពិសេសនៅខេត្តកំពង់ចាម ដើម្បីឆ្លើយតបទៅនិង ការរស់របស់ប្រជាជន ជំរុញដល់ដំណើរការអន្តរកម្មសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូន ការលើកកម្ពស់ផលិតភាពដល់កសិករ ដែលដាំដុះ កសិកម្ម កសិ-ឧស្សាហកម្ម ឱ្យមានជីវភាពកាន់តែប្រសើរ។
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវដោយក្រាលកៅស៊ូពីរជាន់ DBST ចំនួន៦ខ្សែ ប្រវែង សរុបជាង ១០៤ គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកចំនួន ៥ ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍផ្លូវ ជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រោមការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមបានយក ចិត្តទុកដាក់យ៉ាងខ្លំាង និងបានចុះពិនិត្យដោយផ្ទាល់ជាប្រចាំ នៅតាមបណ្តាខេត្តនានា នៅលើការងារស្ថាបនា ការស្តារ ការថែទាំ និង ការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលស្ថិតនៅក្រោមក្របខណ្ឌរបស់ក្រសួង ដើម្បីធ្វើយ៉ាងណាជំរុញស្ថាបនាផ្លូវជនបទ ឱ្យឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកជំទាវ បន្តថា ជាក់ស្តែងផ្លូវដែលថែទាំខាងលើនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះខេត្តកំពង់ចាមគឺជាខេត្ត កសិកម្ម ដែលមានការដាំដុះដំណាំច្រើនជាងគេ ដោយខេត្តមួយនេះបាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់ស្បៀង ក្នុងស្រុក និងជំរុញដល់ទីផ្សារនាំចេញជាដើម។ បញ្ហានេះប្រសិនយើងមានផ្លូវគ្រប់ដណ្តប់ វានឹងចូលរួមចំណែកកាន់តែខ្លាំង ជំរុញដល់ ដំណើរការអន្តរកម្មសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនកសិផលនានា ពីជនបទចូលទីផ្សារ រោងចក្រ និងសហគ្រាសនានា និងសម្រួលដល់ ការធ្វើកសិកម្មរបស់កសិករនៅមូលដ្ឋានផងដែរ ក្រៅពីនេះ, តាមរយៈការដែលមានផ្លូវល្អ ក៏ជាការចូលរួមលើកកម្ពស់សេវាសង្គមនានា ដូចជា៖ សេវាអប់រំ, សេវាសុខាភិបាល និងការទទួលបានសេវាផ្សេងៗបានទាន់ពេលវេលាទៅតាមតម្រូវការ។
ជុំវិញគម្រោងផ្លូវខាងលើនេះ, លោកជំទាវបានវាយតម្លៃខ្ពស់ ដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានខិតខំប្រឹងប្រែងលើការងារ ថែទាំផ្លូវចំនួន ៦ខ្សែ ដោយសម្រេចបានល្អប្រសើរ ស្របតាមគម្រោងរបស់ក្រសួង ដែលគិតគូរដល់គុណភាព ដើម្បីធានាដល់ប្រសិទ្ធភាព នៃការប្រើប្រាស់ផ្លូវជនបទបានយូរអង្វែង និងគ្រប់រដូវកាល ដើម្បីធានាអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅតាមតំបន់ជនបទ និងការ ប្រែក្លាយតំបន់ជនបទឱ្យទៅជាតំបន់មានភាពរីកចម្រើន ក្រោមការដឹកនាំដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព