ព័ត៌មាន
ក្រុមការងារបច្ចេកទេសនៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង បន្តកិច្ចប្រជុំដើម្បីត្រៀមលក្ខណៈក្នុងការចាប់ផ្តើមធ្វើជំរឿនមន្រ្តីនៅគោលដៅ គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋានក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
បន្ទាប់ពីការធ្វើជំរឿនមន្រ្តីនៅតាមរចនាសម្ព័ន្ធក្រសួងមុខងារសាធារណៈ បានបញ្ចប់ទៅដោយជោគជ័យរួចមក នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រុមការងារបច្ចេកទេសនៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង បានជួបជុំគ្នាដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើកិច្ចការការងារពាក់ព័ន្ធការត្រៀមលក្ខណៈក្នុងការចាប់ផ្តើមធ្វើជំរឿនមន្រ្តីនៅគោលដៅ គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងភូមិសាស្រ្តរដ្ឋបាលរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការ នៅសាលប្រជុំសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដូចជា៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ, រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤នៃរដ្ឋបាលរាជធានីភ្នំពេញ, មន្ទីរមុខងារសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល និងការិយាល័យអប់រំ នៃរាជធានីភ្នំពេញ, ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួងមុខងារសាធារណៈ មានចំនួនសរុបប្រមាណ ១៤០នាក់។
ជាលទ្ធផលកិច្ចប្រជុំនេះ ក្រុមការងារបច្ចេកទេសតាមវិស័យ និងក្រុមការងារបច្ចេកទេសគាំទ្រ ទទួលបានការយល់ពីគ្នា ឯកភាពគ្នា ក្នុងការអនុវត្តកិច្ចការងារទៅតាមគោលដៅរៀងៗខ្លួន ព្រមទាំងបានបង្ហាញឆន្ទៈសហការចូលរួមគាំទ្រ និងជំរុញដំណើរការការងារធ្វើជំរឿនឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនេះ ក្រុមការងារបច្ចេកទេសទាំងអស់ក៏ទទួលបានការយល់ដឹងបន្ថែមពីរំហូរការងារដែលត្រូវអនុវត្ត តាមរយៈការចែករំលែកបទពិសោធរបស់ក្រុមការងារបច្ចេកទេសក្រសួងមុខងារសាធារណៈ ដូចជា៖ ការបែងចែកក្រុមការងារ តួនាទីភារកិច្ច និងការទទួលខុសត្រូវ ការរៀបចំទីតាំងធ្វើជំរឿន និងការងារពាក់ព័ន្ធមួយចំនួនផ្សេងៗទៀត ផងដែរ។
សូមជម្រាបដែរថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងទាំង២គោលដៅនេះ នឹងចាប់ផ្តើមដំណើរការប្រព្រឹត្តដូចតទៅ៖
– គ្រឹះស្ថានសិក្សាសាធារណៈ នឹងចាប់ផ្តើមធ្វើជំរឿនដំបូងគេនៅក្នុងខណ្ឌដូនពេញនៃរដ្ឋបាលរាជធានីភ្នំពេញ
– អង្គភាពសុខាភិបាលមូលដ្ឋាន នឹងចាប់ផ្តើមធ្វើជំរឿនដំបូងគេនៅក្នុងសង្កាត់ចតុមុខនៃរដ្ឋបាលរាជធានីភ្នំពេញ។








-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព