Connect with us

ព័ត៌មាន

ក្រសួងការពារជាតិ៖ ម៉ោង១០:៣៩នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២គ្រាប់​ចូល​ភូមិ​សាស្ត្រ​កូន​ដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ក្រសួងការពារជាតិកម្ពុជា ជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី​ករណី​យោធា​ថៃ​នៅ​តែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជន​ស៊ីវិលកម្ពុជា​នៅ​យោធ​ភូមិ​ភាគ​ទី​៥ ​ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងការពារជាតិបញ្ជាក់ថា នៅវេលាម៉ោង ១០និង៣៩នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២​គ្រាប់​ចូល​ភូមិសាស្ត្រកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការ​រំលោភ​បំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារ​បូរណភាព​ទឹក​ដី​របស់​កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជា​ដាច់​ខា​ត​ទោះ​ក្នុង​តម្លៃណាក៏ដោយ។ ព័ត៌មានលម្អិតក្រសួងនឹងរាយការណ៍ជូននៅពេលក្រោយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia