ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការតាមផ្លូវច្បាប់ប្រសិនរកឃើញស្ថានីយរក្សាប្រេងបិទទ្វាទុកឡើងថ្លៃ
ក្រសួងពាណិជ្ជកម្មព្រមានចាត់វិធានការតាមនីតិវិធីច្បាប់ (ការផាកពិនិត្យ និងការដកហូតអាជ្ញាប័ណ្ណ) ប្រសិនរកឃើញស្ថានីយ និង ដេប៉ូលក់រាយប្រេងឥន្ធនៈណាបិទទ្វាដើម្បទុកឡើងថ្លៃ ខណៈបច្ចុប្បន្នមន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បាននិងកំពុងចុះត្រួតពិនិត្យ បញ្ហាជាក់ស្តែងនៅតាមស្ថានីយប្រេងឥន្ធនៈនៅទូទាំងប្រទេស។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់ BTV ថា ជុំវិញបញ្ហាស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈជិត ២.០០០ កន្លែង នៅទូទាំងប្រទេសបានបិទទ្វាបណ្តោះអាសន្ននេះ ក្រសួងបាននិងកំពុងចាត់ឱ្យមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការថ្លែងបន្លំ (ក.ប.ប.) បាននិងកំពុងចុះត្រួត ពិនិត្យលើបញ្ហាជាក់ស្តែង នៅតាមស្ថានីយ៍ និងដេប៉ូលក់រាយប្រេងឥន្ធនៈដែលបិទទ្វាបណ្តោះអាសន្នទាំងនោះ នៅទូទាំងប្រទេស ក្នុង នោះប្រសិនរកឃើញករណីបំពានរបៀបនេះ ក្រសួងពាក់ព័ន្ធនឹងចាត់វិធានការតាមនីតិវិធីច្បាប់ តាមរយៈការផាកពិនិត្យ និងការដក ហូតអាជ្ញាប័ណ្ណ។
ឯកឧត្តមថ្លែងថា៖«ប្រសិនរកឃើញករណីបំពានររបៀបនេះ, ដូចប្រសាសន៍លោកជំទាវរដ្ឋមន្រ្តីអញ្ចឹង យើងនឹងធ្វើការទៅតាមនីតិវិធីច្បាប់ មានការផាក ពិន័យ និងការដកហូតអាជ្ញាប័ណ្ណពីសំណាក់ក្រសួងពាក់ព័ន្ធ»។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងឱ្យដឹងថា ក្នុងចំណោមនៃស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈ ប្រតិបត្តិការចំនួនជាង ៦.៣០០ នៅទូទាំងប្រទេស គឺមានចំនួនជិត ២.០០០ ស្ថានីយបានបិទទ្វារជាបណ្តោះអាសន្ន ក្នុងនោះក៏មាន ម្ចាស់ស្ថានីយមួយចំនួនបានលើកឡើងនៃការអស់ស្តុកប្រេង ប៉ុន្តែគឺព្យាយាមរក្សាទុកលក់ក្នុងតម្លៃថ្លៃ, សម្រាប់បញ្ហានេះក្រសួងបាន ដាក់ចេញនូវវិធានការ ដើម្បីពង្រឹងអនុលោកភាពនៃការទិញ-លក់ប្រេងឥន្ធនៈនេះ។
ឯកឧត្តម ប៉ែន សុវិជាតិ ថ្លែងបន្តថា ចំពោះស្ថានីយ និងដេប៉ូលក់រាយប្រេងឥន្ធនៈ បើអស់ពិតប្រាកដមែននោះ ក្រសួងនឹងជួយ សម្រួលដល់ក្រុមហ៊ុនដែលផ្គត់ផ្គង់ ផ្តល់ប្រេងឥន្ធនៈដល់ស្ថានីយ៍ ឬដេប៉ូលក់ទាំងនោះ ឱ្យទទួលបានប្រភពចែកចាយបន្ត ដើម្បីលក់ជូន ប្រជាពលរដ្ឋ។ ឯកឧត្តម បន្តថា គិតមកដល់ពេលនេះ ចំពោះប្រភពដែលផ្គត់ផ្គង់ប្រេងឥន្ធនៈពីក្រៅប្រទេសចូលទីផ្សារកម្ពុជា មាន ប្រក្រតីភាពជាធម្មតា ហើយបញ្ហានេះរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែង សហការជាមួយក្រុមហ៊ុនដែលនាំចូលប្រេងឥន្ធនៈ ដោយ បង្កលក្ខណៈងាយស្រួល ដើម្បីរក្សាប្រភពនៃការទិញ ជាពិសេសនៅក្នុងកាលៈទេសៈកំពុងមានការប្រែប្រួលនេះ៕ អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន15 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន