ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ជាពិសេសអាជីវករ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចូលរួម និងសហការយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍ នគរសង្ក្រាន្ត
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើសារថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ ជាពិសេសអាជីវករ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចូលរួម និងសហការយ៉ាងសកម្មក្នុងការរៀបចំព្រឹត្តិការណ៍ នគរសង្ក្រាន្ត។

ឯកឧត្តមបានថ្លែងថា «ស្មារតីនៅជាមួយ ជាតិ កងកម្លាំង និង ជនភៀសសឹក គ្រប់វេលា»! ជូនចំពោះបងប្អូនវិស័យឯកជនគ្រប់ប្រភេទ និងបងប្អូនអាជីវករទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនអាជីវករ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទាំងនៅតំបន់ទួលទំពូង ផ្លូវ១៥៥ វិថីថ្មើរជើងចតុមុខ តំបន់ផ្លូវបាសាក់ តំបន់វត្តភ្នំ ភូមិវប្បធម៌ ព្រមទាំងដៃគូទាំងអស់ ដែលបានចូលរួម និងសហការយ៉ាងសកម្ម ក្នុងការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត និងកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យប្រព្រឹត្តទៅដោយជោគជ័យ។
ឯកឧត្តមបានបន្តថា ស្មារតីរួបរួមរបស់យើងទាំងអស់គ្នា បានរួមចំណែកបង្កើតបរិយាកាសជួបជុំដ៏ស្រស់ស្រាយ និងពោរពេញដោយ សេចក្តីសប្បាយរីករាយ សម្រាប់ការស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា កិច្ចសហការ និងខិតខំប្រឹងប្រែងទាំងនេះ មិនត្រឹមតែជួយជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងច្បាស់ពីកម្លាំងនៃសាមគ្គីភាព បដិសណ្ឋារកិច្ចទន់ភ្លន់ និងអារម្មណ៍នៃការជួបជុំដ៏ស្រស់បំព្រងរបស់ក្រុមគ្រួសារខ្មែរ។ សូមអរគុណសម្រាប់ការចូលរួមចំណែកដើម្បីកម្ពុជាជាមួយគ្នា៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ