ព័ត៌មាន
ការិយាល័យអប់រំ ស្រុកពួកចាត់ទុក ការអភិវឌ្ឍមូលធនមនុស្ស គឺជាកត្តាស្នូលសម្រាប់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិ
សៀមរាប៖ ថ្នាក់ដឹកនាំ ការិយាល័យអប់រំយុវជន និងកីឡា ស្រុកពួក ខេត្ដសៀមរាប បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្ស គឺជាកត្តាស្នូលសម្រាប់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិ។ការលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលឆមាសទី១ឆ្នាំសិក្សា២០២៥- ២០២៦ នៅថ្ងៃទី២៨ខែមេសា ឆ្នាំ២០២៦នេះ។
លោក កែ វណ្ណី ប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកពួក ខេត្ដសៀមរាប មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ច ការកែលម្អគុណភាព ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាពសំដៅសម្រេចចក្ខុវិស័យ ឆ្នាំ២០២៩កម្ពុជា នឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច និងឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍ។លោកថា ក្នុងបរិបទនេះ ការអភិវឌ្ឍមូលធនមនុស្ស គឺជាកត្តាស្នូលសម្រាប់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិ។ការបណ្តុះស្មារតីស្នេហាជាតិ ដោយផ្អែកលើចំណេះដឹង ប្រវត្តិសាស្ត្រ វប្បធម៌ ការទទួលខុសត្រូវក្នុងសង្គម នឹងធ្វើឱ្យសិស្សានុសិស្សក្លាយជាកម្លាំងស្នូល ក្នុងការការពារកសាងប្រទេសជាតិ ចូលរួមសម្រេចអនាគតកម្ពុជា ប្រកបដោយសន្តិភាព និងចីរភាព។លោកបន្ថែមថា
ប្រទេសជាតិមួយរីកចម្រើនបាន ដោយធនធានមនុស្សពូកែ មានចំណេះដឹងជ្រៅជ្រះ មានការអប់រំសុភាវធម៌ខ្ពស់ មានការគិតស៊ីជម្រៅ មានគំនិតច្នៃប្រឌិត និងចេះតម្កល់ប្រយោជន៍ជាតិជាធំ។ការបណ្តុះភាពជាពលរដ្ឋល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយចាប់ផ្តើមពីសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ។ការសិក្សារៀនសូត្រ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ និងការការពារជាតិ ព្រមទាំងក្លាយជាអ្នកបន្តវេន ជាកម្លាំងដឹកនាំជំនាន់ក្រោយរបស់ប្រទេសជាតិ ។ លោកបន្ដថា យើងមិនត្រឹមតែជំរុញធនធានមនុស្ស ក្នុងការអភិវឌ្ឍសង្គមជាតិប៉ុណ្ណោះទេ តែក៏ជាការបណ្តុះស្មារតីចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការការពារ និងតម្កល់ផលប្រយោជន៍ជាតិគ្រប់កាលៈទេសៈ។ស្មារតីស្នេហាជាតិ គឺជាការស្រឡាញ់ជាតិ មោទនភាពជាតិ និងការប្តេជ្ញាការពារជាតិមាតុភូមិ ជារួម មានការគោរពប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី អធិបតេយ្យភាព និងអត្តសញ្ញាណជាតិ ព្រមទាំងការចូលរួមយ៉ាងសកម្ម ក្នុងការការពារ និងអភិវឌ្ឍប្រទេសជាតិ។ក្នុងនាមជាអាណាព្យាបាលអប់រំ ជានាយកសាលា ជាគ្រូបង្រៀន យើងត្រូវដឹងថា គ្រូបង្រៀន គឺជាមាតាទី២ គ្រូបង្រៀនគឺជាអ្នកដឹកនាំ គ្រូបង្រៀនគឺជាអ្នកបង្ហាញផ្លូវ គ្រូបង្រៀនគឺជាអ្នកសម្របសម្រួល គ្រូបង្រៀនគឺជាគ្រប់គ្រង គ្រូបង្រៀនគឺជាគ្រូបង្វឹក គ្រូបង្រៀនគឺជាវិស្វករនៃព្រលឹង៕






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល