ព័ត៌មាន
នៅត្រីមាសទី១ ឆ្នាំនេះកម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ មានទឹកប្រាក់ជាង ៣.៨០០ លានដុល្លារ
កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរនិងកាបូប ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៦នេះ មានទឹកប្រាក់សរុបជិត ៣.៨០០ លានដុល្លារអាមេរិក ការនាំចេញផលិតផលទាំងនេះមានកំណើនកើនឡើងគួរកត់សម្គាល់ ក្នុងនោះទីផ្សារសហរដ្ឋអាមេរិកបានរួមចំណែកធំជាងគេ គាំទ្រដល់ការនាំចេញ។

ក្រសួងពាណិជ្ជកម្មបង្ហាញរបាយការណ នៃការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា ក្នុងនោះសម្រាប់ផលិតផលដែលជួយជ្រោមជ្រែងដល់កំណើនសេដ្ឋកិច្ច នៅក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៦នេះ, កម្ពុជាបាននំាចេញផលិតផលសម្លៀកបំពាក់មានទឹក ប្រាក់ជិត ២.៦០០ លានដុល្លារអាមេរិកកើនជាង ៦% ក្នុងនោះការនាំចេញទៅសហរដ្ឋអាមេរិកមានទឹកប្រាក់ ៨៨៦ លានដុល្លារ កើនជាង ១៥% ធៀបរយៈពេលដូចគ្នាឆ្នាំមុន ចំនួននេះស្នើនឹងប្រមាណជិត ៣៥% នៃទីផ្សារនាំចេញសរុប។
ចំណែកផ្នែកវាយនភណ្ឌវិញ, កម្ពុជាបាននាំចេញមានទឹកប្រាក់សរុបជាង ១៩១ លានដុល្លារអាមេរិក កើនឡើង ៣៥% ដោយការនាំចេញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ ១២៤ លានដុល្លារ កើនជាង ៧២% ស្នើនឹងប្រមាណជិត ៦៥% នៃការនាំចេញសរុបផងដែរ។
ចំពោះការនាំចេញស្បែកជើង នៅក្នុងរយៈពេល ៣ខែនេះដែរ មានទឹកប្រាក់សរុប ៥១៦ លានដុល្លារអាមេរិក កើនជិត ១២% ក្នុងនោះ កម្ពុជាបាននាំចេញទៅទីផ្សារអាមេរិក មានទឹកប្រាក់ជាង ២៤១ លានដុល្លារ កើនជាង ៤៥% ស្នើនឹងជិត ៤៧% នៃការនាំ ចេញសរុប។ ជាមួយគ្នានេះ ក៏បាននាំចេញទៅ ជប៉ុនបានជិត ៣៧ លានដុល្លារ ថយចុះជាង ១%, អាឡឺម៉ង់ជាង ៣៣ លានដុល្លារ ថយ ១៣%, បារាំងជាង ២៣ លានដុល្លារ កើនជិត ១៦% ធៀបរយៈពេលដូចគ្នាឆ្នាំមុន ក្រៅពីនេះមានទីផ្សារនាំចេញផ្សេងៗទៀត។
ដោយឡែកការនាំចេញសម្ភារៈធ្វើដំណើរ និងកាបូប, មានទឹកប្រាក់សរុបជាង ៥១២ លានដុល្លារអាមេរិក កើនជាង ៤% ក្នុងនោះកម្ពុជានាំចេញទៅសហរដ្ឋអាមេរិកមានទឹកប្រាក់ជិត ៣៨០ លានដុល្លារកើនជិត ៦% ស្នើនឹង ៧៤% នៃការនាំចេញសរុប។ ជាមួយគ្នានេះ បាននាំចេញទៅហូឡង់ជាង ២០ លានដុល្លារ ថយចុះ ២០%, កាណាដាជិត ១៧ លានដុល្លារថយចុះ ១៧%, ជប៉ុនជាង ១៣ លានដុល្លារ ថយ ២៨%, ចិនជិត ១៤ លានដុល្លារ កើនជាង ១០% ក្រៅពីនេះនៅមានទីផ្សារនាំចេញផ្សេងៗទៀត។
សូមបញ្ជាក់ថា ការនាំចេញផលិតផលសំខាន់ៗខាងលើ នៅក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ២០២៦នេះ ទីផ្សារសហរដ្ឋអាមេរិកបានរួមចំណែកធំជាងគេ គាំទ្រដល់ការនាំចេញទំនិញរបស់កម្ពុជា ជាក់ស្តែងនៅក្នុង៣ខែនេះទីផ្សារអាមេរិកបានស្រូបយកទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុបប្រមាណជាង ៣.៤៨០ លានដុល្លារអាមេរិក កើនឡើងជាប់ ៤០% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន7 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ