ព័ត៌មាន
គណៈកម្មការទី៤ រដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យសេចក្តីព្រាងច្បាប់ «ស្តីពីកាតព្វកិច្ចយោធា» ដើម្បីពង្រឹងវិស័យការពារជាតិ និងស្មារតីស្នេហាជាតិ
ភ្នំពេញ៖ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីភាពដឹកនាំ កិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងសិក្សាលម្អិត លើសេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា”។
សេចក្តីព្រាងច្បាប់នេះ គឺជាឧបករណ៍គតិយុត្តដ៏សំខាន់ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពវិស័យការពារជាតិ ក៏ដូចជាការបណ្តុះស្មារតីស្នេហាជាតិ និងការទទួលខុសត្រូវចំពោះមាតុភូមិដល់ប្រជាពលរដ្ឋគ្រប់រូប។
ខ្លឹមសារសំខាន់ៗនៃសេចក្តីព្រាងច្បាប់“ស្តីពីកាតព្វកិច្ចយោធា” រួមមាន៖
• គោលការណ៍អនុវត្ត៖ កំណត់វិធានការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារសន្តិសុខជាតិ និងការកសាងមាតុភូមិឱ្យកាន់តែរឹងមាំ។
• លក្ខខណ្ឌអាយុ និងភេទ៖ ប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ ត្រូវមានកាតព្វកិច្ចបំពេញសេវាយោធា។ ដោយឡែក ចំពោះស្ត្រី ត្រូវបានអនុញ្ញាតឱ្យចូលរួមតាមគោលការណ៍ “ស្ម័គ្រចិត្ត”។
• ករណីសញ្ជាតិច្រើន៖ សម្រាប់ប្រជាពលរដ្ឋដែលមានសញ្ជាតិច្រើន ហើយកំពុងស្នាក់នៅ និងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានកាតព្វកិច្ចបំពេញយោធានៅក្នុងកម្ពុជាដូចប្រជាពលរដ្ឋទូទៅ។
• រយៈពេលបំពេញកាតព្វកិច្ច៖ រយៈពេលនៃការបំពេញកាតព្វកិច្ចយោធាត្រូវបានកំណត់ចំនួន ២៤ខែ (និងអាចបន្តបន្ថែមបានអតិបរមា ៦ខែ ក្នុងករណីចាំបាច់បំផុត)។
សេចក្តីព្រាងច្បាប់ ស្តីពីកាតព្វកិច្ចយោធា មាន ៨ ជំពូក និង ២០ មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ និង ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចប្រគល់ភារកិច្ចជូនគណៈកម្មការទី៤ ដើម្បីធ្វើការសិក្សាលម្អិតស៊ីជំរៅ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ម្សិលមិញនេះ។




-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល