ព័ត៌មាន
ក្រសួងមុខងារសាធារណៈ រៀបចំវេទិកាកែទម្រង់លើកទី២ ដើម្បីផ្សព្វផ្សាយឆន្ទៈកែទម្រង់រដ្ឋបាលសាធារណៈ និងតម្លាភាពក្នុងការជ្រើសរើសមន្ត្រីរាជការ
ភ្នំពេញ៖ នៅរសៀលនេះ សាលាភូមិន្ទរដ្ឋបាល សហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានរៀបចំវេទិកាកែទម្រង់លើកទី២ ស្តីពី «ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី» ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងសាធារណជនជាច្រើនរូប។
ថ្លែងក្នុងពិធីបើកវេទិកា ឯកឧត្តម យក់ ប៊ុនណា បានគូសបញ្ជាក់ថា ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី គឺជាវិធានការគន្លឹះស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព និងយុត្តិធម៌។ ការកែទម្រង់នេះ អនុវត្តតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និង «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» ដោយរាល់ដំណើរការប្រឡង មានការចូលរួមសង្កេតការណ៍យ៉ាងតឹងរ៉ឹងពីអង្គភាពប្រឆាំងអំពើពុករលួយ និងសាធារណជន ដើម្បីធានាទំនុកចិត្តខ្ពស់។
ជាលទ្ធផលជាក់ស្តែង ចាប់ពីឆ្នាំ២០២៤ ដល់ដើមឆ្នាំ២០២៦ ក្រសួងបានរៀបចំការប្រឡងចំនួន ៥៣លើក សម្រាប់ស្ថាប័នចំនួន១០ ដោយមានបេក្ខជនដាក់ពាក្យប្រកួតប្រជែងសរុបប្រមាណ ២៩ម៉ឺននាក់។ ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងបន្តរៀបចំការប្រឡងសម្រាប់ស្ថាប័នចំនួន៤បន្ថែមទៀត រួមមាន ក្រសួងការបរទេស ក្រសួងយុត្តិធម៌ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា។
វេទិកានាថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងចម្បងចំនួន៣ គឺ៖ (១) ផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់សាធារណជន (២) ផ្សព្វផ្សាយពីវឌ្ឍនភាពនៃការកែទម្រង់ និង (៣) បើកឱកាសប្រមូលធាតុចូល និងមតិយោបល់ពីគ្រប់មជ្ឈដ្ឋាន ដើម្បីយកទៅកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនាពេលអនាគត៕





-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល