ព័ត៌មាន
ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំកម្ពុជាបង្ហាញការគាំទ្រចំពោះការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងប្រទេសកម្ពុជា
ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការគាំទ្រចំពោះយុទ្ធនាការនៃការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ និងគាំទ្ររាល់កិច្ចសហការក្នុងការបង្ក្រាបបទល្មើសនេះ ដែលជាបញ្ហាស្មុគស្មាញ រីករាលដាលនៅក្នុងទូទាំងពិភពលោក។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គីម ឆាងយ៉ុង (KIM CHANGYONG) បានថ្លែងការគាំទ្របែបនេះ ក្នុងពេលឯកឧត្តមបានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយនឹងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ពិភាក្សាលើប្រធានបទមួយចំនួនដូចជា បទល្មើសបោកប្រាស់ និងស្ថានភាពព្រំដែន នៅក្នុងភូមិសាស្រ្តខេត្ត នាថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៦ នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ។
ក្នុងជំនួបនោះដែរឯកឧត្ដម អ៊ុ រាត្រី បានបញ្ជាក់ថា អនុវត្តនូវបទបញ្ជាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តបន្ទាយមានជ័យ បាននឹងកំពុងខិតខំយកចិត្តទុកដាក់យ៉ាងសកម្មដោយ បានដាក់ចេញផែនការសកម្មភាព និងចាត់វិធានការជំរុញអនុវត្តយ៉ាងសកម្ម ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត សមត្ថកិច្ចពាក់ព័ន្ធចុះពិនិត្យទីតាំងសង្ស័យមានជនបរទេសរស់នៅប្រមូលផ្ដុំលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ នៅក្នុងភូមិសាស្រ្តសង្ស័យ និងបានចុះប្រតិបត្តិការបង្ក្រាបបានជាបន្តបន្ទាប់ផងដែរ។
ឯកអគ្គរដ្ឋទូត បានបង្ហាញនូវការកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាវរបធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដែលកំពុងអនុវត្តទទួលបានជោគជ័យ និងបានធ្វើការបង្ក្រាបលើឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាបន្តបន្ទាប់។ ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូត បានអរគុណចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ពិសេសឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាជនកូរ៉េ ដែលកំពុងរស់នៅ និងធ្វេីការងារនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងការការពារសុខសុវត្ថិភាព ជាក់ស្តែងខណៈក្នុងកំឡុងពេលមានជម្លោះតាមបន្ទាត់ព្រំដែន ពិសេសអាជ្ញាធរខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក រួមទាំងកុមារភៀសសឹក ក៏ដូចជាជនបរទេស និងជនជាតិកូរ៉េ ដែលរស់នៅក្នុងខេត្ត ទទួលបានការការពារប្រកបដោយសុវត្ថិភាពបានយ៉ាងល្អប្រសេីរផងដែរ៕ ឃិនសារិទ្ធ






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល