ព័ត៌មាន
នគរបាលចាប់ខ្លួនជនជាតិចិន០៣នាក់ ករណីបង្កហិង្សា និងបង្ខាំងមនុស្សជំរិតទារប្រាក់ នៅខណ្ឌបឹងកេងកង
ជនសង្ស័យជាជនជាតិចិន០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធការបង្កហិង្សា និងបង្ខាំងមនុស្សជំរិតទារប្រាក់ ៨០០ដុល្លារ នៅចំណុចសណ្ឋានគារ WH ជាន់ទី០៣ បន្ទប់៣០២ ផ្លូវ ៣១០ ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង កាលពីវេលាយប់រំលងអាធ្រាត្រថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ។
ការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ដោយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនគរបាលខណ្ឌបឹងកេងកង ។
ជនសង្ស័យទាំង០៣នាក់ មានឈ្មោះទី១ Chen lang shu ភេទប្រុស អាយុ២២ឆ្នាំ, ទី២ ឈ្មោះ Xiao Xiong ភេទប្រុស អាយុ ២៨ឆ្នាំ , ទី៣ ឈ្មោះHan Ling ភេទប្រុស អាយុ19ឆ្នាំ ។ ជនទាំង០៣ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ដោយឡែកជនរងគ្រោះ មានឈ្មោះ រុន ស្រស់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកហាងបារាំង ផ្ទះជួល ផ្លូវ៨៨ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ផ្អែកតាមរបាយការណ៍របស់សមត្ថកិច្ច បញ្ជាក់ថា ក្រុមជនសង្ស័យប្រើរូបភាពឆាតហៅស្រីៗមកបំរើសេវាផ្លូវភេទ រួចហើយជំរិតទារប្រាក់តែម្ដង ( ក្រុមនេះជំនាញប្រើរូបភាពបែបនេះជាច្រើនករណីរួចមកហើយ)។
បច្ចុប្បន្ន ជនសង្ស័យត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នឹងត្រៀមកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង



-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល