ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួនបីដែលនឹងត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់អំពីវិធានការចំនួនបី ដែលនឹងត្រូវដាក់ឲ្យអនុវត្តចំពោះករណីក្មេងទំនើងដែលប្រព្រឹត្តល្មើសច្បាប់។ នៅសប្តាហ៍ក្រោយ នឹងមានប្រជុំអន្តរស្ថាប័នដើម្បីធ្វើកិច្ចការងារនេះ ឱ្យប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌច្បាប់ ដើម្បីធានាបានការអនុវត្តប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ BTV ថា អ្វីដែលជាគោលការណ៍សម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺមានសារប្រយោជន៍ ទី១. សារប្រយោជន៍សម្រាប់ជាតិ និងទី២. សម្រាប់អ្នកដែលពាក់ព័ន្ធ បានន័យថាវាក្លាយជាឱកាសមួយសម្រាប់គាត់អប់រំកែប្រែខ្លួនដែរ។ ហើយក្រុមការងារចំពោះកិច្ចមួយកំពុងធ្វើកិច្ចការងារនេះ ដែលសប្តាហ៍ក្រោយនឹងមានការជួបជាមួយស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំនៅក្របខ័ណ្ឌមួយនេះឱ្យទទួលបានជោគជ័យ។
ឯកឧត្តម បានបញ្ជាក់ថា មកដល់ម៉ោងនេះ គឺមានវិធានការបីដែលនឹងត្រូវដាក់ឱ្យអនុវត្ត ក្នុងនោះមានទី១. ទោសការងារសហគមន៍ (ច្បាប់មានហើយ)។ ទី២. ការភ្ជួរទោសសាកល្បង គឺជាវិធានការមួយដែលតុលាការភ្ជួរទោស (តុលាការសម្រេចផ្ដន្ទាទោស ប៉ុន្តែអត់អនុវត្តទោសនោះទេ)។ ហើយដាក់កាតព្វ កិច្ចដើម្បីអនុវត្តរយៈពេលបីឆ្នាំ និងទី៣. គឺការដោះលែងដោយមានលក្ខខណ្ឌចំពោះទណ្ឌិតដែលកំពុងតែជាប់ទោស អនុវត្តទោសបានចាប់ពី២ភាគ៣ទៅ គឺច្បាប់អនុញ្ញាតឱ្យមានការដោះលែងដោយមានលក្ខខណ្ឌ។
សូមជម្រាបថា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទសិក្សាផ្លូវច្បាប់ទាក់ទងរឿងក្មេងៗទំនើង។ ដើម្បីយកក្មេងទំនើងអស់ទាំងនោះទៅជួយដល់សកម្មភាពនៅសមរភូមិជួរមុខ៕
អត្ថបទ៖ វង្ស សុភាព 



-
ព័ត៌មាន6 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ