ព័ត៌មាន
ក្រុមគ្រូពេទ្យចាប់ផ្ដើមផ្ដល់វ៉ាក់សាំងគ្រុនស្វិតដៃជើងដូសទី២ ដល់កុមារអាយុក្រោម៥ឆ្នាំ
ក្រុមគ្រូពេទ្យចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ បានចាប់ផ្ដើមផ្ដល់ថ្នាំវ៉ាក់សាំងបង្ការគ្រុនស្វិតដៃជើង ដូសទី ២ ដល់កុមារដែលមានអាយុក្រោម ៥ឆ្នាំ។ វ៉ាក់សាំងនេះ ជាថ្នាំបន្តក់ ដែលក្រុមគ្រូពេទ្យផ្ដល់ជូនដោយមិនគិតថ្លៃនៅតាមមណ្ឌលសុខភាព និងមានការចុះទៅដល់ទីតាំងតាមភូមិនីមួយៗដោយផ្ទាល់ផងដែរ។
ក្រុមគ្រូពេទ្យ បានបែងចែកការងារទាំងនៅទីតាំងមណ្ឌលសុខភាព ក៏ដូចជាការចុះទៅតាមទីតាំងភូមិនីមួយៗ ដើម្បីផ្ដល់វ៉ាក់សាំងបង្ការគ្រុនស្វិតដៃជើងដល់កុមារ ដែលមានអាយុក្រោម ៥ឆ្នាំ។ វ៉ាក់សាំងបង្ការគ្រុនស្វិតដៃជើងនេះ គឺមានចំនួន ២លើក ដោយលើកទី ១កន្លងទៅធ្វើឡើងចាប់ពីថ្ងៃទី១ដល់ថ្ងៃទី ៣០ ខែមេសា រីឯលើកទី ២នេះ ផ្ដល់ជូនចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៦។
លោកវេជ្ជបណ្ឌិត ឌី ប៊ុនលន ជាអ្នកកាន់កម្មវិធីផ្ដល់វ៉ាក់សាំងនៃការិយាល័យស្រុកប្រតិបត្តិបាសាក់ បានលើកឡើងថា ក្រុមការងាររបស់លោកគ្រូបច្ចុប្បន្នកំពុងបំពេញការងារសម្រាប់ភូមិសាស្ត្រខណ្ឌមានជ័យ។ ក្រុមការងារផ្ដល់វ៉ាក់សាំង មាននៅគ្រប់មណ្ឌលសុខភាព ហើយក្រុមការងារដទៃទៀត បែងចែកចុះទៅផ្ដល់វ៉ាក់សាំងនៅតាមទីតាំងភូមិនីមួយៗតែម្ដង។ លោកថា រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក្រុមការងាររបស់លោក នឹងចុះផ្ដល់វ៉ាក់សាំង នៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅផងដែរ ដើម្បីធានាសុវត្ថិភាពដល់កុមារអាយុក្រោម ៥ឆ្នាំ។ ក្នុងនាមជាគ្រូពេទ្យមួយរូប លោកអំពាវនាវដល់អាណាព្យាបាល ដែលមានកូនអាយុក្រោម ៥ឆ្នាំ ត្រូវជូនកូនមកទទួលវ៉ាក់សាំងបង្ការគ្រុនស្វិតដៃជើងជាជាចាំបាច់។
សម្រាប់អាណាព្យាបាល ម្នាក់ៗមានការយល់ដឹងច្រើន ពិសេសគិតគូដល់សុខភាពរបស់កូន។ ពួកគាត់បានជូនកូនមកទទួលវ៉ាក់សាំងនៅមណ្ឌលសុខភាព ហើយអ្នកខ្លះក៏បានជូនកូនមកទទួលវ៉ាក់សាំងនៅទីតាំងភូមិដែលក្រុមគ្រូពេទ្យ បានចុះទៅផ្ទាល់។ ពួកគាត់ថា នេះជាកាតព្វកិច្ចមួយ ដែលអាណាព្យាបាលគ្រប់រូប ត្រូវបំពេញសសម្រាប់កូន។
គ្រុនស្វិតដៃជើង ពុំអាចព្យាបាលបាននោះទេ តែអាចបង្ការដោយការប្រើប្រាស់ថ្នាំវ៉ាក់សាំង។ បច្ចុប្បន្ន កម្ពុជាកំពុងផ្ដល់ថ្នាំវ៉ាក់សាំងបន្តក់បង្ការគ្រុនស្វិតដៃជើង ដល់កុមារអាយុក្រោម ៥ឆ្នាំ។ ការផ្ដល់វ៉ាក់សាំងនេះ ផ្ដល់ជូនដោយមិនគិតថ្លៃនោះទេ៕ អត្ថបទ៖ គឹមហុក







-
ព័ត៌មាន1 week agoសមណនិស្សិត និងនិស្សិតជាង៦០០អង្គ/នាក់ ប្រឡងចូលរៀនថ្នាក់អនុបណ្ឌិត ឆ្លើយតបតម្រូវការធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន5 days agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoស្នងការរាជធានីចេញបទបញ្ជាឲ្យនគរបាលអនុវត្តច្បាប់ដោយមិនលើកលែង លើអាជីវកម្មម៉ាស្សា ដែលមានចេតនាធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិភ្ញៀវអន្តរជាតិ
-
ព័ត៌មាន3 days agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន6 days agoរដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលគាល់ ព្រះមហាក្សត្រ ប្រទេសព្រុយណេដារូស្សាឡាម
-
ព័ត៌មាន6 days agoUNESCO គ្រោងជួយបីរឿងចម្បង ដើម្បីជួសជុលប្រាសាទព្រះវិហារដែលរងការខូចខាតពីថៃឈ្លានពាន
-
ព័ត៌មាន3 days agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន5 days agoប្រធានអាស៊ាន ប្តេជ្ញាចិត្ត សម្របសម្រួលក្រុម AOT តាមដានពិនិត្យស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃ