ព័ត៌មាន
ប្រព័ន្ធធារាសាស្ត្រជាងពីរពាន់កន្លែងនឹងបង្កើនលទ្ធភាពស្រោចស្រពនារដូវវស្សានេះ ខណៈរបាយទឹកភ្លៀងក៏ល្អប្រសើរ
រដូវវស្សានៅឆ្នាំ២០២៦ នឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ ក្នុងខែឧសភានេះ ដោយបរិមាណទឹកភ្លៀង និងរបាយទឹកភ្លៀងមានភាពល្អប្រសើរដូចកាលពីឆ្នាំ២០២៥។ ប្រព័ន្ធធារាសាស្ត្រជាងពីរពាន់កន្លែងនឹងបង្កើនលទ្ធភាពស្រោចស្រពនារដូវវស្សានេះ។

ឯកឧត្តម សាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៥ ខែឧសភា នេះ បានប្រាប់BTVថា ប្រជាពលរដ្ឋនឹងចាប់ផ្តើមធ្វើស្រែវស្សាក្នុងពេលឆាប់ៗនេះ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តនៅក្នុងរដូវវស្សា ដោយចាប់ផ្តើមក្នុងសប្តាហ៍ទី១ ក្នុងខែឧសភានេះ។

ឯកឧត្តមបន្តទៀតថា សម្រាប់បរិមាណទឹកភ្លៀង និងរបាយទឹកភ្លៀង នៅក្នុងឆ្នាំនេះ គឺមានភាពល្អច្រើនដូចកាលពីឆ្នាំ២០២៥ផងដែរ។ ប្រព័ន្ធធារាសាស្ត្រជាងពីរពាន់កន្លែង នឹងដើរតួនាទីជាអ្នកផ្ដល់ទឹកសម្រាប់ការងារស្រែចម្ការដល់ប្រមាណជិតពីរលានហិកតា។
គិតត្រឹមអំឡុងឆ្នាំ២០២៥ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួនជាងពីរពាន់ប្រព័ន្ធ ក្នុងនោះប្រព័ន្ធខ្នាតធំ ចំនួនជាង៥០ប្រព័ន្ធ ខ្នាតមធ្យមចំនួនជាង១ពាន់ប្រព័ន្ធ និងខ្នាតតូចចំនួនជាង១ពាន់ប្រព័ន្ធ និងអាងទឹកខ្នាតធំចំនួន៨ ហើយបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួនជិតពីរលានហិកតា។
ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្រសួង ធនធានទឹក និងឧតុនិយម បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានកំណត់សកម្មភាពជាអាទិភាព សូចនាករពេលវេលាច្បាស់លាស់សម្រាប់អនុវត្តន៍ និងយន្តការសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្អែកលើក្របខ័ណ្ឌលទ្ធផល ដើម្បីទទួលបានជោគជ័យក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងនិរន្តរភាព ដើម្បីពង្រឹងសន្តិសុខទឹក ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និង កាត់បន្ថយនូវការខូចខាត ដែលបណ្តាលមកពីគ្រោះធម្មជាតិដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយភាពធន់ ក្រោមកិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍៕ អត្ថបទ៖ ទូច សោភ័ណ






-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត