ព័ត៌មាន
កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីក្នុងត្រីមាសទី១ មានទឹកប្រាក់ ៣៥៨លានដុល្លារកើនជាង ២២%
កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទី ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៦ គិតជាទឹកប្រាក់សរុបប្រមាណ ៣៥៨លានដុល្លារអាមេរិក កើនឡើងជាង ២២ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈទីផ្សារប្រទេសវៀតណាម បានស្រូបយកស្ទើរ ១០០ភាគរយ នៃការនាំចេញសរុបនៃកសិផលនេះ។

តាមរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញគ្រាប់ស្វាយចន្ទី នៅក្នុងរយៈពេល៣ខែ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបប្រមាណ ៣៥៨ លានដុល្លារអាមេរិក កើនជាង ២២% ចំពោះទីផ្សារ គាំទ្រដល់ការនាំចេញរួមមាន៖ ទីផ្សារវៀតណាម មានទឹកជាង ៣៥៦លានដុល្លារ កើនជាង ២២ភាគរយ, តៃវ៉ាន់ និងខេត្តមួយចំនួន នៃប្រទេសចិន មានទឹកប្រាក់ជាង ៤១ម៉ឺនដុល្លារ កើន ២១៨ ភាគរយ, ទួកគី ជាង ៣៦ ម៉ឺនដុល្លារ (ជាទីផ្សារថ្មី), អារ៉ាប់អេមីរ៉ាត ជាង ២២ ម៉ឺនដុល្លារ កើនជាង ៥ ម៉ឺនភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ក្រៅពីនេះនៅមានទីផ្សារផ្សេងៗដែលជួយគាំទ្រដល់ កំណើននៃការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងថា ជុំវិញការប្រមូលផល, នៅក្នុងពេល២ឆ្នាំចុងក្រោយនេះ អាកាសធាតុមានការប្តូរផ្លាស់ គិតមកដល់រយៈពេល៤ខែ ដើមឆ្នាំ២០២៦, កសិករទើបប្រមូលផលសម្រេចបានក្នុងរង្វង់ប្រមាណ ៦០ ប៉ុណ្ណោះ ខណៈការព្យាករនៅក្នុងឆ្នាំនេះ កម្ពុជានឹងអាចប្រមូលផលគ្រាប់ស្វាយចន្ទីបានចន្លោះពី ៨០ ម៉ឺនតោន ទៅ ១ លានតោន។ ចំណែកតម្លៃវិញ លោកបានបញ្ជាក់ឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីសើម នៅក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ គឺគ្មានឆ្នាំណា ដែលល្អដូចឆ្នាំ២០២៦នេះឡើយ (ទំាងទិន្នផល និងតម្លៃ) ដោយឆ្នាំនេះអាចធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញច្រើន។
លោក អួន ស៊ីឡុត បានបញ្ជាក់ឱ្យដឹងថា តម្លៃការនាំចេញគ្រាប់ស្វាយចន្ទីសើមនេះ កាលពីខែមករា ឆ្នាំ២០២៦ មានតម្លៃក្នុងរង្វង់ ៧.២០០ រៀល ក្នុងមួយគីឡូក្រាម, នៅក្នុងខែ កុម្ភៈ មានតម្លៃ ៦.១០០ រៀល, ខែ មីនា តម្លៃ ៦.៣០០ រៀល, ខែ មេសា ៦.២០០ រៀល និងនៅក្នុងឧសភានេះ មានតម្លៃក្នុងរង្វង់ ៥.៦០០ រៀល ក្នុងមួយគីឡូក្រាម៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល