Connect with us

ព័ត៌មាន

ទិវាឆ្មបជាតិ-អន្តរជាតិ៖ ឆ្មបប្តេជ្ញាខិតខំចូលរួមកាត់បន្ថយអាត្រាមរណមាតា និង​ទារក​ប្រកប​ដោយ​វិជ្ជាជីវៈ

​នៅថ្ងៃទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្មបកម្ពុជា បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ខិតខំ​ចូល​រួម​កាត់​បន្ថយ​អត្រា​មរណ​មាតា និងទារកប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

ទិវាឆ្មបជាតិ អន្តរជាតិ ៥ឧសភា ឆ្នាំ២០២៦ ប្រារព្ធឡើងក្រោមប្រធានបទ៖ ពិភពលោក ត្រូវ​ការ​ឆ្មប ​បន្ថែម១លាននាក់ ហើយតាមរយៈទិវាឆ្មបឆ្នាំនេះ ដែលបណ្តាឆ្មប បានថ្លែង​ការ​ប្តេជ្ញា​ចិត្ត​គោរព​ក្រម​សីលធម៌ជំនាញវិជ្ជាជីវៈ មើលថែរក្សាសុខភាពស្ត្រីជាម្តាយទំាងមុន អំឡុងពេល និង​ក្រោយ​ពេល​សម្រាលឲ្យបានល្អបំផុត សំដៅលើកកម្ពស់សុខភាព និង​កាត់​បន្ថយ​អាត្រា​មរណ​ភាព​មាតា និងទារកឲ្យមានអាត្រាទាបបំផុត។

ប្រធានសមាគមឆ្មបសាខាខេត្តកណ្តាល ក៏ដូចបណ្តាឆ្មបនៃមន្ទីរពេទ្យជ័យជំនះ នៅខេត្តកណ្តាល បាន​ប្រាប់​BTV នៅថ្ងៃទី៥ ខែឧសភា នេះថា ស្ថានភាពការគាំទ្រការពង្រឹងវិជ្ជាជីវៈឆ្មប ការ​ពង្រីក​ការ​បណ្តុះ​បណ្តាលជំនាញឆ្មប ការពង្រឹងភាពជាអ្នកដឹកនាំ និងក្រមសីលធម៌វិជ្ជាជីវៈ នៅ​ខេត្ត​កណ្តាល ​ត្រូវបានផ្តោតការយកទុកដាក់ខ្លាំង និងការណែនាំ និងទទួល​ការ​បណ្តុះ​បណ្តាល​ច្រើន​ពី​ថ្នាក់​ដឹក​នាំក្រ​សួងសុខាភិបាល ហើយជាពិសេសទៀតនោះ ការអនុវត្តគោលនយោបាយ ផ្តល់​បណ្ណ​ ប.ស.ស បណ្ណសមធម៌ និងបណ្ណក្រីក្រនានាទៀតរបស់រាជរដ្ឋាភិបាល គឺបាន​រួម​ចំណែក​ខ្លាំង​ជួយ​ដល់​ការលើកកម្ពស់សុខភាពមាតា និងទារក និងបានធ្វើឲ្យស្ត្រី នៅគ្រប់​កម្រិត​ជីវភាព​ទាំង​អស់​នាំ​គ្នា​ចូលមកទទួលសេវារដ្ឋ និងបានរួមគ្នា​ចំណែក​ខ្លាំង​ក្នុង​កាត់​បន្ថយ​អាត្រា​មរណ​ភាព​មាតា និង​ទារក បានខ្ពស់បំផុត។

វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្ដុង្គឧត្តម និងជាការជួយសង្គ្រោះអាយុជីវិតមនុស្ស និង​ផ្តល់​ក្តី​សង្ឃឹម​ដល់​គ្រួសារទាំ​ងឡាយ និងជួយឱ្យកុមារម្នាក់ៗចាប់ផ្តើមជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរ និង​ការ​ថែ​ទាំង​យ៉ាង​ហ្មត់ចត់៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia