ព័ត៌មាន
ប្រាសាទសក្ល ជាសំណល់ស្ថាបត្យកម្មមួយនៅទាក់ទាញចំណាប់អារម្មណ៍អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ
កំពង់ឆ្នាំង៖ ប្រាសាទសក្ល ឬដែលប្រជាពលរដ្ឋហៅថា “ប្រាសាទប្រុស” គឺជាសំណង់បុរាណមួយមានតម្លៃជាប្រវត្តិសាស្ត្រ កំពុងឈរជាង១ពាន់ឆ្នាំនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ប្រាសាទនេះស្ថិតនៅចម្ងាយប្រមាណ៤០គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង និងជាង៣០គីឡូម៉ែត្រពីទីរួមស្រុកកំពង់លែង។
តាមប្រភពព័ត៌មានក្នុងតំបន់ ប្រាសាទសក្ល ត្រូវបានកសាងឡើងដោយឥដ្ឋក្នុងសម័យបុរាណ ហើយស្ថិតនៅលើទីទួលមួយកណ្ដាលវាលស្រែ ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ទីតាំងនេះបង្ហាញពីការជ្រើសរើសទីកន្លែងសាងសង់យ៉ាងមានយុទ្ធសាស្ត្រនៃបុព្វបុរសខ្មែរ ដែលភ្ជាប់ជាមួយបរិស្ថានធម្មជាតិ និងការរស់នៅរបស់សហគមន៍នៅសម័យកាលនោះ។ បច្ចុប្បន្ន ប្រាសាទនេះ នៅសល់សំណល់ស្ថាបត្យកម្មមួយចំនួន ប៉ុន្តែវានៅតែទាក់ទាញចំណាប់អារម្មណ៍ពីអ្នកស្រាវជ្រាវ និងភ្ញៀវទេសចរដែលចង់ស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ដូនតាខ្មែរ។ ទោះជាយ៉ាងណា ការអភិរក្ស និងថែរក្សាប្រាសាទនេះនៅតែជាបញ្ហាប្រឈមមួយ ដោយសារកត្តាបរិស្ថាន និងការប៉ះពាល់ពីមនុស្ស។
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តការយកចិត្តទុកដាក់ក្នុងការអភិរក្ស និងជួសជុលប្រាសាទសក្ល ដើម្បីរក្សាទុកជាមរតកវប្បធម៌សម្រាប់យុវជនជំនាន់ក្រោយ និងជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់ផងដែរ៕ កាំង ហុងវាស្នា






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល