ព័ត៌មាន
អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុលផ្លូវលេខ១៤២ ក្នុងស្រុកភ្នំស្រួច ក្រោយរងការខូចខាតដោយទឹកជំនន់
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យអាជ្ញាធរស្រុកភ្នំស្រួច និងអង្គភាពពាក់ព័ន្ធពន្លឿនការជួសជុល ផ្លូវលេខ១៤២ ឡើងវិញ ក្រោយរងគ្រោះខូចខាតដោយទឹកជំនន់ កាលពីឆ្នាំកន្លងទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវនេះ ។
នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរស្រុក និងដៃគូពាក់ព័ន្ធ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ផ្លូវលេខ១៤២ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំតាំងស្យា ស្រុកភ្នំស្រួច ទៅរង្វង់មូលកន្ទួត នៃស្រុកឱរ៉ាល់មានប្រវែងប្រមាណជាង ៤៨គីឡូម៉ែត្រ បានរងការខូចខាតធ្ងន់ធ្ងរ ដោយសារទឹកជំនន់ បង្កឱ្យមានការពិបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូន ដែលទាមទារឱ្យមានការជួសជុលនិងថែទាំឡើងវិញ ។
ឯកឧត្តមបានបន្តថា ផ្លូវមួយខ្សែនេះ បច្ចុប្បន្នកំពុងក្លាយជាផ្លូវ ដែលមានសក្តានុពលខ្លាំង និងមមាញឹកក្រោយកើតមានតំបន់សេដ្ឋកិច្ច និងរោងចក្រ ហើយក៏កំពុងដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការធ្វើដំណើរ និងដឹកជញ្ជូនកសិផល នៃស្រុកទាំងពីរ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ការជួសជុលកំណាត់ផ្លូវលេខ១៤២នេះ គឺបានការចូលរួមពីវិស័យឯកជន និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តហើយដើម្បីធានាដល់ការប្រើប្រាស់យូរអង្វែង សូមជំរុញ និងក្រើនរំឭកដល់មន្ត្រីបច្ចេកទេស ឱ្យបង្កើនការយកចិត្តទុកដាក់ ពង្រឹងគុណភាព និងស្តង់ដារផ្លូវ ។ ក្រោយការជួសជុលរួចរាល់ ម្ចាស់អាជីវកម្មនានា និងអ្នកដឹកជញ្ជូនគ្រប់ប្រភេទ ត្រូវបញ្ឈប់ការដឹកលើសទម្ងន់ ដែលនាំឱ្យផ្លូវបាក់ស្រុត មិនអាចធានាដល់ប្រើប្រាស់ បានយូរអង្វែង៕ អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន6 days agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន6 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន4 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ