ព័ត៌មាន
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាត «ខ្សែបន្ទាត់ព្រំដែន» បង្កើតឡើងដោយការប្រើប្រាស់កម្លាំង
ក្នុងសន្និសីទសារព័ត៌មាន ក្រោយជំនួបពិភាក្សាត្រីភាគី រវាងហ្វីលីពីន កម្ពុជា និងថៃ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការពេញលេញ និងបានអំពាវនាវឱ្យមានការពង្រឹងតួនាទីរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានានូវការអនុវត្តបទឈប់បាញ់ និងវិធានការដែលបានព្រមព្រៀងទាំងអស់រវាងកម្ពុជា និងថៃ។
សម្តេច ហ៊ុន ម៉ាណែត បានប្រកាសជាថ្មីមិនទទួលស្គាល់ជាដាច់ខាតនូវ «ខ្សែបន្ទាត់ព្រំដែន» បង្កើតឡើងដោយការប្រើប្រាស់កម្លាំង ហើយជំរុញឱ្យថៃអនុវត្តសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ធ្នូ ឱ្យបានពេញលេញ និង ជាបន្ទាន់ ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការបន្តការស្ទង់មតិ និង ការបោះបង្គោលព្រំដែនដោយ JBC ឡើងវិញ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយមិនមានការពន្យារពេលបន្តទៀត។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសពីការសម្រេចចិត្តរបស់កម្ពុជាក្នុងការផ្តួចផ្តើមការផ្សះផ្សាជាកាតព្វកិច្ចក្រោម UNCLOS បន្ទាប់ពីប្រទេសថៃបានដកខ្លួនចេញពី MOU-2001 និងជឿថា នេះជាផ្លូវសន្តិភាពឆ្ពោះទៅរកដំណោះស្រាយដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរ។
ជាចុងក្រោយ សម្តេចធិបតី បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ និងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបោះជំហានទៅមុខប្រកបដោយភាពស្ថាបនា រហ័ស និងដោយសុច្ឆន្ទៈ៕






-
PR NEWS9 hours agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន5 days agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលគាល់ ព្រះមហាក្សត្រ ប្រទេសព្រុយណេដារូស្សាឡាម
-
ព័ត៌មាន5 days agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 day agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoUNESCO គ្រោងជួយបីរឿងចម្បង ដើម្បីជួសជុលប្រាសាទព្រះវិហារដែលរងការខូចខាតពីថៃឈ្លានពាន
-
ព័ត៌មាន5 days agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១