ព័ត៌មាន
គ.វ.រ. បើកកិច្ចប្រជុំពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៤ បន្ថែមទៀត ដើម្បីពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈ
លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបើកកិច្ចប្រជុំលើកទី១៤ របស់ខ្លួន ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៤ ដែលសុទ្ធសឹងជាសមិទ្ធផលថ្មីៗនៃការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សមាជិក-សមាជិកានៃ គ.វ.រ. និងថ្នាក់ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
របៀបវារៈសំខាន់ៗទាំង៤ ដែលត្រូវបានលើកយកមកពិភាក្សា ដើម្បីសម្រួចការងារកែទម្រង់ឱ្យកាន់តែមានប្រសិទ្ធភាព អង្គប្រជុំបានផ្តោតការពិភាក្សាយ៉ាងយកចិត្តទុកដាក់លើរបៀបវារៈទាំង ៤ រួមមាន៖ (១). របាយការណ៍វឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ (២). សេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ ស្តីពីការកំណត់ និងការពិពណ៌នាមុខតំណែង (៣). សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (៤). សេចក្តីព្រាងអនុក្រឹត្យស្តីពីបណ្តាញអគ្គលេខាធិការដ្ឋាន ក្រសួង-ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ។
មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំលឹកឡើងវិញអំពីទិដ្ឋភាពទូទៅ និងប្រវត្តិនៃការកែទម្រង់រដ្ឋបាលសាធារណៈនៅក្នុងបរិបទកម្ពុជា ដែលជាការប្តេជ្ញាចិត្តចំពោះការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ។ ឯកឧត្តមបានគូសបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលជាកិច្ចការងារអាទិភាពរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល នឹងបន្តពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែមុតស្រួច សំដៅធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមក្រសួងមុខងារសាធារណៈ និងជាលេខាធិការដ្ឋាន គ.វ.រ. ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចសហការដ៏ល្អកន្លងមក ដែលបានរួមគ្នាប្រែក្លាយចក្ខុវិស័យរបស់សម្តេចធិបតី ឱ្យលេចចេញជារូបរាង និងលទ្ធផលជាក់ស្តែង ស្របតាមអភិក្រម «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ»។
គួរជម្រាបជូនផងដែរថា របាយការណ៍ និងសេចក្តីព្រាងអនុក្រឹត្យទាំងឡាយដែលកំពុងពិនិត្យ និងពិភាក្សានេះ សុទ្ធសឹងតែបានឆ្លងកាត់ការពិភាក្សាយ៉ាងម៉ត់ចត់ជាច្រើនលើករួចមកហើយ ទាំងក្នុងកម្រិតបច្ចេកទេស និងកម្រិតអន្តរក្រសួង ដើម្បីប្រមូលធាតុចូល និងមតិយោបល់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមទាំងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាលផងដែរ៕








-
PR NEWS1 day agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន6 days agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលគាល់ ព្រះមហាក្សត្រ ប្រទេសព្រុយណេដារូស្សាឡាម
-
ព័ត៌មាន2 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន6 days agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoUNESCO គ្រោងជួយបីរឿងចម្បង ដើម្បីជួសជុលប្រាសាទព្រះវិហារដែលរងការខូចខាតពីថៃឈ្លានពាន
-
ព័ត៌មាន6 days agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១