ព័ត៌មាន
គម្រោងសហគ្រប់គ្រងជលផលឆ្លាតវៃបានធ្វើឱ្យជីវភាពពលរដ្ឋខេត្តក្រចេះនិងស្ទឹងត្រែងប្រសើរជាងមុន
ពលរដ្ឋនៅក្នុងសហគមន៍នេសាទក្នុងខេត្តក្រចេះ និងស្ទឹងត្រែង មានជីវភាពសមរម្យជាងមុន បន្ទាប់ពីមានការគាំទ្រពីគម្រោងសហគ្រប់គ្រងជលផលឆ្លាតវៃ (SFC)។
នៅក្នុងសិក្ខាសាលាបញ្ចប់គម្រោង ស្តីពីការអភិវឌ្ឍន៍សមត្ថភាពសហគ្រប់គ្រងជលផលសម្រាប់សហគមន៍បៃតង និងនិរន្តរភាពធនធានជលផល និងមុខរបរចិញ្ចឹមជីវិតចម្រុះ ឬហៅថា គម្រោងសហគ្រប់គ្រងជលផលឆ្លាតវៃ (SFC) នៅរាជធានីភ្នំពេញ នាថ្ងៃទី០៨ ខែឧសភា នេះ ពលរដ្ឋរស់នៅក្នុងសហគមន៍នេសាទកាំពី ក្នុងខេត្តក្រចេះ និងសហគមន៍នេសាទអូរម្រះ នៅខេត្តស្ទឹងត្រែង បានប្រាប់BTVឲ្យដឹងថា តាមរយៈគម្រោង SFC ទទួលបានចំណេះដឹងពីរបៀបគ្រប់គ្រងវារីវប្បកម្ម និងចំណេះដឹងផ្សេងៗមួយចំនួនទៀត ទើបធ្វើឱ្យជីវភាពរស់នៅបច្ចុប្បន្នសមរម្យជាងមុន។
លោកស្រី រេប៊ែកកា ប៊ែល (Rebekah bell) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) បានបញ្ជាក់ថា ក្នុងភាពជាគូអង្គការFAO បានធ្វើការយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាលក្នុងធានានិរន្តរភាពជលផល បរិស្ថាន និងលើកកម្ពស់ជីវភាពពលរដ្ឋរស់នៅក្នុងសហគមន៍ជាដើម។ លោកស្រីបន្តថា ចំពោះគម្រោង SFC មានផលជះវិជ្ជាមានជាច្រើនដល់ប្រទេសកម្ពុជា និងពលរដ្ឋ។
សិក្ខាសាលាបញ្ចប់គម្រោង ស្តីពីការអភិវឌ្ឍន៍សមត្ថភាពសហគ្រប់គ្រងជលផលសម្រាប់សហគមន៍បៃតង និងនិរន្តរភាពធនធានជលផល និងមុខរបរចិញ្ចឹមជីវិតចម្រុះ មានការអញ្ជើញចូលរួមជាគណៈធិបតីពីឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា, ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី រេប៊ែកកា ប៊ែល (Rebekah bell) តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO)។
គួរបញ្ជាក់ដែរថា គម្រោងខាងលើត្រូវបានអនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០២៣ រហូតដល់ខែមិថុនា ឆ្នាំ២០២៦ គាំទ្រថវិកាដោយសាធារណរដ្ឋកូរ៉េ។ គោលបំណងនៃគម្រោង គឺដើម្បីពង្រឹងសមត្ថភាពសហគមន៍នេសាទ អនុវត្តវិធីសាស្រ្តសហគ្រប់គ្រងធនធានជលផល បង្កើនអភិបាលកិច្ចមូលដ្ឋាន និងលើកម្ពស់ជីវភាពរស់នៅតាមរយៈបង្កើតជម្រើសរបនានាប្រកបដោយចីរភាពនៅក្នុងសហគមន៍នេសាទ គោលដៅចំនួនពីររួមមាន៖សហគមន៍នេសាទកាំពីនៅខេត្តក្រចេះ និងសហគមន៍នេសាទអូរម្រះនៅខេត្តស្ទឹងត្រែង៕
អត្ថបទ៖ទូច សោភ័ណ











-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល