ព័ត៌មាន
ស្នងការរាជធានីដាក់បទបញ្ជាដល់នគរបាលឱ្យចុះពិនិត្យផ្សព្វផ្សាយណែនាំចំពោះរថយន្តដឹកសិស្ស និងកម្មករដែលលើសចំនួនដើម្បីបញ្ចៀសគ្រោះថ្នាក់
ភ្នំពេញ៖ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ បានដាក់បញ្ជាដល់ជំនាញ និងអធិការខណ្ឌទាំង១៤ ឱ្យយកចិត្តទុកដាក់ចុះពិនិត្យណែនាំ អ្នកបើកបររថយន្តដឹកសិស្សានុសិស្ស ឬកម្មករដែលផ្ទុកមនុស្សច្រើនខ្លាំងដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្ស ខណៈនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ មានគ្រោះថ្នាក់ចរាចរណ៍ពីរករណីបានកើតឡើងនៅខេត្តចំនួនពីរដោយឆក់យកអាយុជីវិតកម្មករ-កម្មការរនីរោងចក្រជាង១០នាក់ និងមានអ្នករងរបួសជាច្រើននាក់។
បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកស្នងការ ធ្វើឡើង ស្របទៅនឹងព្រឹកថ្ងៃខែដដែលនេះ មានឧបទ្ទវេហេតុគ្រោះថ្នាក់ចរាចរណ៍ចំនួន០២ករណី បានកើតឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយរថយន្តដឹកជញ្ជូនកម្មករចំនួន០២គ្រឿង បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយបានឆក់យកអាយុជីវិតមនុស្ស១៤នាក់ (ស្រីម្នាក់) និងរបួស៩៣នាក់ (ធ្ងន់១៥នាក់) ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឲ្យនគរបាលពាក់ព័ន្ធ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស លើមធ្យោបាយដឹកជញ្ជូនទាំងអស់ឲ្យបានត្រឹមត្រូវតាមជំនាញរបស់នគរបាល ដើម្បីជាផ្នែកបង្កាទប់ស្កាត់ការកើតមាននូវគ្រោះថ្នាក់ដោយឯកឯង បើទោះបីមិនជួបគ្រោះថ្នាក់ដោយការបង្កឡើងដោយយានយន្តដទៃផ្សេងណាមួយក៏ដោយ ។ ក្នុងករណីពិនិត្យឃើញថា រថយន្តនោះ មិនអាចផ្ទុកមនុស្សលើសចំណុះបានទេនោះ នគរបាលត្រូវផ្សព្វផ្សាយណែនាំភ្លាម និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការដឹកមនុស្ស ក្នុងបរិមាច្រើន ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ ការពារអាយុជីវិតយើងទាំងអស់គ្នា ៕ លីហេង









-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន3 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល