ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹកចុះពិនិត្យវឌ្ឍនភាព និងវាយតម្លៃបញ្ចប់ការងារសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ
នាថ្ងៃពុធ-ថ្ងៃព្រហស្បតិ៍ ថ្ងៃទី៣-៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាព និងវាយតម្លៃបញ្ចប់ការងារសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ដែលទទួលបានហិរញ្ញប្បទានសម្បទានពីធនាគារនីហរណអាហរណកូរ៉េ (KEXIM Bank)។
ក្នុងដំណើរចុះពិនិត្យ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សកម្មភាពសំខាន់ៗនៃការចុះពិនិត្យរួមគ្នានេះ រួមមាន៖
ទី១. ពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារសាងសង់នៃគម្រោងទាំងមូល ដើម្បីត្រៀមលក្ខណៈបញ្ចប់ការដ្ឋានជាស្ថាពរនៅចុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
ទី២. ពិនិត្យការងារបណ្តុះបណ្តាលបច្ចេកទេស ដោយក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនម៉ៅការសាងសង់ បាននិងកំពុងដំឡើងឧបករណ៍អេឡិចត្រូនិកទ្វារទឹក ព្រមទាំងធ្វើការណែនាំ និងបង្រៀនដល់ប្រតិបត្តិករសហគមន៍អំពីរបៀបបិទ-បើកទ្វារទឹក និងការថែទាំប្រព័ន្ធមេកានិក។
ទី៣. ពិនិត្យសកម្មភាពរបស់មន្ត្រីបច្ចេកទេសផ្នែកសហគមន៍កសិករប្រើប្រាស់ទឹក មកពីក្រសួង ដែលបានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក្នុងការបណ្តុះបណ្តាលសមាជិកសហគមន៍អំពីវិធីសាស្ត្រគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រឱ្យមាននិរន្តរភាព។
ទី៤. ពិនិត្យ និងវាយតម្លៃករណីបាត់បង់ឧបករណ៍បញ្ជាទ្វារទឹក ដោយសារមានជនខិលខូចបានលួចដោះយកប្រព័ន្ធបញ្ជាអគ្គិសនីមួយចំនួននៅតាមសំណង់បញ្ជាបិទ-បើកទឹក។
ជាមួយគ្នានោះដែរ ឯកឧត្តម ប៉ុញ សច្ចៈ បានថ្លែងកោតសរសើរ និងណែនាំឱ្យក្រុមហ៊ុនសាងសង់ ទីប្រឹក្សាគម្រោង និងអ្នកពាក់ព័ន្ធ ជម្រុញការងារដែលសេសសល់ឱ្យរួចរាល់ជាស្ថាពរចុងខែមិថុនាឆ្នាំនេះ។ ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់មន្ទីរជំនាញត្រូវបង្កើនការទទួលខុសត្រូវថែទាំរាល់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រក្នុងខេត្ត ដើម្បីធានាប្រសិទ្ធភាពគ្រប់គ្រង និងបែងចែកទឹកជូនប្រជាពលរដ្ឋទាំងក្នុងរដូវវស្សានេះ និងទៅអនាគត ព្រមទាំងបានដាស់តឿនដល់មន្ត្រីជំនាញ និងអាជ្ញាធរ ត្រូវរួមគ្នាឃ្លាំមើល និងស្វែងរកអត្តសញ្ញាណជនល្មើស ដើម្បីទប់ស្កាត់ចោរកម្មលួចឧបករណ៍បញ្ជាទ្វារទឹកកុំឱ្យកើតមានជាបន្តទៀត៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT