ព័ត៌មាន
គណៈកម្មការទី៧នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូចុះជួបពិភាក្សាការងារជាមួយនាយកវិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងស្រុកកំពង់ត្រឡាច ដើម្បីស្វែងយល់ផ្ទាល់ពីស្ថានភាពអប់រំ និងសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន។
កិច្ចពិភាក្សានេះ មានការអមដំណើរដោយ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំងផងដែរ។
គោលបំណងសំខាន់នៃកិច្ចពិភាក្សានេះ គឺដើម្បីស្វែងយល់ពីសភាពការណ៍ពិតក្នុងការអនុវត្តវិធានការនានា ដែលដាក់ចេញដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងស្វែងយល់ពីការលំបាក ក៏ដូចជាបញ្ហាប្រឈមនៅតាមសាលារៀន ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
មានប្រសាសន៍ក្នុងឱកាសនោះ គណៈកម្មការទី៧ នៃរដ្ឋសភា បានសម្តែងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយកសាលា និងមន្ត្រីអប់រំទាំងអស់ក្នុងស្រុកកំពង់ត្រឡាច ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្តល់ចំណេះដឹងដល់សិស្សានុសិស្សតាមគ្រប់លទ្ធភាព។
គណៈកម្មការទី៧ បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់អាជ្ញាធរស្រុក និងគណៈគ្រប់គ្រងសាលារៀនទាំងអស់ ក្នុងករណីជួបការលំបាក អាចរៀបចំជាសំណើ ឬសំណូមពរនានាពាក់ព័ន្ធនឹងវិស័យអប់រំ និងវិស័យផ្សេងៗទៀតដែលស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មការ ដើម្បីបញ្ជូនមកកាន់រដ្ឋសភា។
អាជ្ញាធរនិងមន្ត្រីអប់រំគឺជាអ្នកប្រតិបត្តិផ្ទាល់ ដូច្នេះរាល់ព័ត៌មាន និងសំណូមពរទាំងនោះ នឹងក្លាយជាមូលដ្ឋានទិន្នន័យដ៏សំខាន់សម្រាប់គណៈកម្មការក្នុងការពិនិត្យ និងជួយអន្តរាគមន៍។
ដើម្បីជាការលើកទឹកចិត្ត គណៈកម្មការទី៧ នៃរដ្ឋសភា ក៏បានឧបត្ថម្ភថវិកាដល់វិទ្យាល័យ និងអនុវិទ្យាល័យទាំង ១៣សាលា ក្នុងស្រុកកំពង់ត្រឡាច ដោយក្នុងមួយសាលាទទួលបានថវិកាចំនួន ១,០០០,០០០ រៀល (សរុបថវិកាឧបត្ថម្ភទាំងអស់ចំនួន ១៣,០០០,០០០ រៀល)៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា