ព័ត៌មាន
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សាទរ និងកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងការពារ អភិរក្សធនធានធម្មជាតិ និងបរិស្ថាន រហូតកម្ពុជាទទួលចំណាត់ថ្នាក់ ជាប្រទេសមានបរិស្ថានធម្មជាតិលេខ១ លើពិភពលោក
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការពារនិងអភិរក្សធនធានធម្មជាតិនិងបរិស្ថាន នៅកម្ពុជានាពេលកន្លងមក ដែលនាំឱ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក។
តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី ៤ មិថុនា ឆ្នាំ ២០២៦ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍លើកឡើងដ៏ខ្ពង់ខ្ពស់ថា៖ «រាជរដ្ឋាភិបាលបានឃើញរបាយការណ៍ស្តីពីការផ្តល់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសមានបរិស្ថាន ធម្មជាតិលេខ១ លើពិភពលោកដោយស្ថាប័ន U.S. News & World Report និងសូមអបអរសាទរ និងកោតសរសើរ»។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រោះសមិទ្ធផលនេះជាមោទនភាពរបស់ប្រទេសជាតិ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក នៅក្នុងឆ្នាំ ២០២៦ នេះ នៅក្នុងរបាយការណ៍ស្ទង់មតិ និងចំណាត់ថ្នាក់សកលរបស់ U.S. News & World Report។
ការវាយតម្លៃនេះផ្អែកលើលក្ខណសម្បត្តិសំខាន់ៗរួមមាន៖ ការគ្រប់គ្រងបរិស្ថានបានល្អ និងការផ្តល់ខ្យល់អាកាសបរិសុទ្ធ មានការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិរក្សជីវៈចម្រុះ ប្រកបដោយប្រសិទ្ធភាព៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣
-
ព័ត៌មាន2 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 day agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT