ព័ត៌មាន
មន្រី្តសុខាភិបាលនៅភ្នំពេញ បន្តសកម្មភាពអប់រំសុខភាព លុបបំបាត់ជម្រកមូសខ្លា បរិស្ថានស្អាត សុខភាពល្អដល់ពលរដ្ឋ
មន្រី្តសុខាភិបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន តាមបណ្តាភូមិ សង្កាត់ ខណ្ឌនានា បន្តសកម្មភាពចុះអប់រំសុខភាព លុបបំបាត់ជម្រកមូសខ្លា បរិស្ថានស្អាតសុខភាពល្អ។
រដូវវស្សាបានចូលមកដល់ ហើយមានភ្លៀងធ្លាក់ច្រើន ក៏ជាពេលវេលាមួយដែលមូសខ្លាកើតឡើង និងរីករាលដាលខ្លាំងបំផុត។ ទឹកភ្លៀង ដែលដក់តាមសម្ភារៈផ្សេងៗជុំវិញផ្ទះ បង្កើតជាទីតាំងអាចពង និងបង្កើតដង្កូវទឹកយ៉ាងលឿន។
ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាន នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះថា មន្រី្តសុខាភិបាលរបស់យើង បានចុះតាមបណ្តាសហគមន៍(ខ្នងផ្ទះ) និងសាលារៀន ដោយចែកផ្ទាំងបដា (Banner) នៅខ្លឹមសារអប់រំអំពីវិធានការការពារ ទប់ស្កាត់ជំងឺគ្រុនឈាម ពន្យល់ណែនាំយ៉ាងលម្អិតអំពីហានិភ័យនៃជំងឺគ្រុនឈាម ដែលបង្កឡើងដោយសារមូសខ្លាខាំ និងបានដាក់ចេញនូវវិធានការណ៍សំខាន់ៗដូចខាងក្រោម៖
• ការលុបបំបាត់ជម្រកមូសខ្លា៖ ណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសម្ភារៈដក់ទឹកនៅជុំវិញផ្ទះ ដូចជា៖ អាងទឹក ថូផ្កា សំបកកង់ឡាន កំប៉ុង និងសំបកដប ដែលជាកន្លែងបង្កកំណើតនៃដង្កូវទឹក។
• ការអនុវត្តវិធានការ “៣កុំ និង ៣ការពារ”៖ ជម្រុញឱ្យមានការសម្អាតបរិស្ថានរស់នៅឱ្យមានពន្លឺ និងខ្យល់ចេញចូលល្អ ដើម្បីកុំឱ្យមូសជ្រកកោន។
•កុមារៗគឺជាក្រុមគោលដៅដែលងាយរងគ្រោះបំផុត។ ដូច្នេះមន្ត្រីសុខាភិបាល បានណែនាំឱ្យមាតាបិតា ត្រូវរៀបចំបញ្ចូនកូនៗឱ្យសម្រាន្តក្នុងមុង ទោះបីជាពេលថ្ងៃក៏ដោយ និងស្លៀកពាក់ខោអាវដៃវែង ជើងវែង ឱ្យបានត្រឹមត្រូវ។
ឯកឧត្តមបណ្ឌិត ងី មានហេង បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ ក្នុងករណីសង្កេតឃើញកូនចៅមានអាការៈក្ដៅខ្លួនខ្លាំងខុសពីធម្មតា សូមកុំបង្អង់យូរ ឬព្យាបាលដោយខ្លួនឯង ត្រូវប្រញាប់បញ្ជូនអ្នកជំងឺមកកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះបំផុត ដើម្បីទទួលបានការពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា។ ជាពិសេសមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈជាស្រេចនូវឱសថ ម៉ាស៊ីនបាញ់មូស និង«ថ្នាំអាបែត» (Abate) ដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រើប្រាស់អន្តរាគមន៍ក្នុងករណីមានការផ្ទុះឡើងនូវជំងឺគ្រុនឈាម។ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងការលុបបំបាត់ដង្កូវទឹក គឺជាគន្លឹះដ៏សំខាន់ក្នុងការលុបបំបាត់ជំងឺគ្រុនឈាមក្នុងសហគមន៍យើង៕អត្ថ បទ រដ្ឋា








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣