ព័ត៌មាន
ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាសម្រេចបានជាង ៣០ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈ៥ខែឆ្នាំនេះ
ភ្នំពេញ៖ ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជាជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិសំខាន់ៗជុំវិញពិភពលោក បង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ដោយសម្រេចបានជាង ៣០ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦នេះ កើនឡើង ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិគិតជាប្រាក់បានចំនួនជាង ១៤ពាន់លានដុល្លារអាម៉េរិក ខណៈ កម្ពុជានាំចូលមកវិញសម្រេចបានជាង ១៦ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៩% ដូចគ្នា។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានផ្សាយនៅថ្ងៃទី ១០ មិថុនានេះ បានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយដៃគូអន្តរជាតិសំខាន់ៗ ចាប់ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២៦ សម្រេចបានកំណើនជាវិជ្ជាមាន ក្នុងទំហំទឹកប្រាក់ចំនួនជាង ៣០,០៨ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៨,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញគិតជាប្រាក់ចំនួនជាង ១៤,០៤ ពាន់លានដុល្លារអាម៉េរិក កើន ១៩,០% ខណៈកម្ពុជានាំចូលមកវិញក្នុងទំហំទឹកប្រាក់ចំនួនជាង ១៦,០៣ ពាន់លានដុល្លារអាម៉េរិក កើន ១៨,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍នេះ បានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលនេះ កម្ពុជាបានធ្វើពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗបំផុតទាំង ២០ រួមមាន ប្រទេសចិន, សហរដ្ឋអាម៉េរិក, វៀតណាម, ជប៉ុន, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, កាណាដា, និងអេស្ប៉ាញ, និងបណ្តាប្រទេសជាដៃគូសំខាន់ៗចំនួន ១០ផ្សេងទៀត។ ទំនិញសំខាន់ៗរបស់កម្ពុជា ដែលបាននាំចេញទៅទីផ្សារអន្តរជាតិ មានដូចជា សំបកកង់រថយន្ត, គ្រឿងបន្លាស់, គ្រឿងបង្គុំគ្រឿងអគ្គិសនី, សង្ហារឹម, សម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ និងទំនិញសំខាន់ៗមួយចំនួនទៀត។
ក្នុងឆ្នាំ ២០២៥កន្លងទៅ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ ៦៥,២៥ ពាន់លានដុល្លារ កើនឡើង ១៨% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះ កម្ពុជានាំចេញទៅទីផ្សារអន្តរជាតិសម្រេចបាន ៣១,២៨ ពាន់លានដុល្លារ កើនឡើង ១៧% និង នាំចូលមកវិញមានតម្លៃជាប្រាក់ ៣៣,៩៦ ពាន់លានដុល្លារ កើនឡើង ១៨%។នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣