ព័ត៌មាន
ស្ថាតទូតចិន និងគណៈរដ្ឋមន្ត្រីធ្វើសិក្ខាសាលាអន្តរជាតិអំពីគំរូនៃការអភិវឌ្ឍរបស់ប្រទេសចិន
ភ្នំពេញ៖ សិក្ខាសាលាអន្តរជាតិអំពីគំរូនៃការអភិវឌ្ឍរបស់ប្រទេសចិន រៀបចំដោយទីស្តីការគណ:រដ្ឋមន្ត្រី ស្ថានទូតចិនប្រចាំកម្ពុជា ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌និងសកលវិទ្យាល័យប៉េកាំង ឧបត្ថម្ភដោយក្រសួងពាណិជ្ជកម្មចិន នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
ឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថា សិក្ខាសាលាអន្តរជាតិអំពីគំរូនៃការអភិវឌ្ឍរបស់ប្រទេសចិន គឺដើម្បីដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកស្តីពីអភិបាលកិច្ចរវាងចិន និងកម្ពុជា ក្រោមអ្នកជំនាញរបស់សកលវិទ្យាល័យប៉េកាំងនឹងធ្វើការបកស្រាយជាប្រព័ន្ធអំពីវិជ្ជាអនុវត្តជាក់ស្តែង និងទំនើបកម្មតាមបែបខាងចិនតែតភ្ជាប់យ៉ាងជិតស្និទ្ធទៅនិងស្ថានភាពអនុវត្តជាក់ស្តែងរបស់កម្ពុជា ដើម្បីផ្តល់ជាធាតុចូលនិងបទពិសោធន៍ដ៏មានតម្លៃក្នុងការជួយកម្ពុជាដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍លើកកម្ពស់សមត្ថភាព ផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល និងសម្រេចបាននៅការអភិវឌ្ឍន៍ប្រកបដោយគុណភាព។
ឯកអគ្គរដ្ឋទូតចិនបានបន្តថា តាមរយៈការសិក្សានិងផ្លាស់ប្តូរយោបល់ក្នុងសិក្ខាសាលាអន្តរជាតិអំពីគំរូនៃការអភិវឌ្ឍរបស់ប្រទេសចិន សិក្ខាកាមទាំងអស់និងបំពេញលទ្ធផលទៅជាសមិទ្ធផលជាក់ស្តែងក្នុងការលើកកម្ពស់កម្រិតអភិបាលកិច្ច ធ្វើទំនើបកម្ម ឧស្សាហកម្ម និងកែលំអរជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។
ចំណែកឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានថ្លែងថា សិក្ខាសាលាអន្តរជាតិអំពីគំរូនៃការអភិវឌ្ឍរបស់ប្រទេសចិន នឹងលើកឡើងប្រធានបទសមំខាន់ ការចូលរួម និងបទពិសោធន៍របស់ភាគីចិនក្នុងការលើកកម្ពស់សុខភាពប្រជាជនក្រោមស្ថានភាពខ្វះខាតធនធានយ៉ាងធ្ងន់ធ្ងរ។ ទោះបីជាយ៉ាងណាក៏ដោយការជួបប្រជុំនេះ គឺមានទំហំយ៉ាងធំធេងអំពីមិត្តភាព អំពីការរៀនសូត្រពីគ្នាទៅវិញទៅមក និងអំពីចំណេះដឹងដែលអាចបម្រើប្រជាជននិងរួមចំណែកទៅដល់អនាគតដ៏ល្អប្រសើរមួយ។
ឯកឧត្តមបានបញ្ជាក់ថា មិត្តភាពកម្ពុជា-ចិន មានប្រវត្តិសាស្ត្រដ៏រឹងមាំ ប៉ុន្តែកម្លាំងពិតប្រាកដនៃមិត្តភាព មិនមែនគ្រាន់តែជាអ្វីដែលយើង បានទទួលមរតកនោះទេ វាគឺជាអ្វីដែលយើងកសាងជាមួយគ្នាបន្តទៀត។ ប្រទេសយើងទាំងពីរកំពុងប្រឈមមុខនឹងពិភពលោកមួយដែលត្រូវបានផ្លាស់ប្តូរដោយបញ្ញាសិប្បនិម្មិត ការប្រែ ប្រួលអាកាសធាតុ ការផ្លាស់ប្តូរប្រជាសាស្ត្រ ភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយ និងការរំខានផ្នែក បច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ បញ្ហាប្រឈមទាំងនេះមិនអាចត្រូវបានដោះស្រាយដោយប្រទេសណាមួយធ្វើសកម្ម ភាពតែឯងបានទេ។ ដូច្នេះ ភាពជាដៃគូរបស់យើងត្រូវតែក្លាយជាភាពជាដៃគូសម្រាប់ចំណេះដឹង នវានុវត្តន៍ ធនធានមនុស្ស និងការ អភិវឌ្ឍប្រកបដោយចីរភាពកាន់តែខ្លាំងឡើង។ បទពិសោធន៍របស់ប្រទេសចិនអាចផ្តល់ឱ្យកម្ពុជានូវមេរៀនដ៏មានតម្លៃ។ បទពិសោធន៍របស់កម្ពុជាផ្ទាល់ ទាំង ប្រវត្តិសាស្ត្រ ភាពធន់ វប្បធម៌ និងដំណើរនៃការអភិវឌ្ឍរបស់យើង ក៏មានអ្វីៗជាច្រើនដែលអាចរួមចំណែកដល់ ប្រទេសចិន និងពិភពលោកទាំងមូលផងដែរ។ ដូច្នេះ មិត្តភាពពិតប្រាកដមិនមែនជាការរៀនសូត្រឯកទិសនោះទេ៕ អត្ថបទ៖ សុភាព




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣