ព័ត៌មាន
ព្រះសង្ឃកម្ពុជាបានរៀបចំវេទិកាធម្មទានអប់រំចិត្តដល់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានអញ្ជើញចូលរួមក្នុងវេទិកាធម្មទានអប់រំចិត្ត បុណ្យផ្កាប្រាក់សាមគ្គី និងពិធីអបអរសាទរខួបគម្រប់ ៥ឆ្នាំ នៃការបង្កើតសមាគមមូលនិធិព្រះពុទ្ធសាសនាកម្ពុជា-គូមី ដែលប្រារព្ធនៅវត្តខ្មែរគូមី តំបន់គូមី ខេត្ត Gyeongsangbuk-do សាធារណរដ្ឋកូរ៉េ ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរ ចំពោះព្រះតេជគុណ ពៅ សុភ័ក្រ ដែលបានផ្តួចផ្តើម និងរៀបចំកម្មវិធីធម្មទាននេះឡើង ព្រមទាំងព្រះតេជគុណ រិន សារ៉ូ ព្រះតេជគុណ សុំ សុខា និងព្រះតេជគុណ ហាក់ សៀងហៃ ដែលបានផ្តល់ពុទ្ធឱវាទ និងសម្តែងព្រះធម្មទេសនា ជូនដល់សហគមន៍ខ្មែរ និងពុទ្ធបរិស័ទខ្មែរនៅសាធារណរដ្ឋកូរ៉េ ដើម្បីរួមចំណែកអប់រំផ្លូវចិត្ត លើកកម្ពស់សីលធម៌ និងផ្សព្វផ្សាយព្រះធម៌ ឱ្យកាន់តែទូលំទូលាយដល់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ ។
ឯកឧត្តម បានបន្ថែមថា វេទិកាធម្មទានអប់រំចិត្ត គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការលើកកម្ពស់ការយល់ដឹង អំពីតម្លៃនៃសន្តិភាពផ្លូវចិត្ត សីលធម៌ សាមគ្គីភាព និងការរួមរស់ប្រកបដោយការគោរព និងយោគយល់គ្នា។ ការផ្តល់ពុទ្ធឱវាទ និងព្រះធម្មទេសនា ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការបណ្តុះស្មារតីល្អ ប្រកបដោយមេត្តា ករុណា និងការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិ ។
ជាមួយគ្នានេះ ពិធីអបអរសាទរខួបគម្រប់៥ឆ្នាំ នៃសមាគមមូលនិធិព្រះពុទ្ធសាសនាកម្ពុជា-គូមី និងបុណ្យផ្កាប្រាក់សាមគ្គី ក៏ជាឱកាសដ៏មានអត្ថន័យ សម្រាប់បង្ហាញពីស្មារតីសាមគ្គីភាព ការរួបរួម ការចែករំលែក និងការគាំទ្រគ្នាទៅវិញទៅមក របស់ពលរដ្ឋខ្មែរនៅសាធារណរដ្ឋកូរ៉េ ។ ស្មារតីសាមគ្គីភាព និងការរួមចំណែករបស់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ គឺជាកម្លាំងដ៏សំខាន់ក្នុងការពង្រឹងភាពរឹងមាំរបស់សហគមន៍ ថែរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរ ព្រមទាំងចូលរួមលើកកម្ពស់កិត្យានុភាព និងមុខមាត់ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ៕ អត្ថបទ បាន សុខរិទ្ធិ










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣