ព័ត៌មាន
ធនាគារជាតិកម្ពុជា និងរតនាគារអាមេរិក ឯកភាពគ្នាចំពោះការកសាងសមត្ថភាព និងជំនួយបច្ចេកទេស លើការគ្រប់គ្រងទ្រព្យសកម្មនិម្មិត និងបន្តលើកកម្ពស់សុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងរតនាគារសហរដ្ឋអាមេរិក ឯកភាពគញនាលើការកសាងសមត្ថភាព និងជំនួយបច្ចេកទេស លើការគ្រប់គ្រងទ្រព្យសកម្មនិម្មិត និងបន្តលើកកម្ពស់សុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។
ការឯកភាពគ្នាបែបនេះ បានធ្វើឡើងក្នុងឱកាស លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Aleks Zittle ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។
ក្នុងជំនួបនេះ លោកជំទាវទេសាភិបាល និងលោកស្រីភារធារី បានផ្លាស់ប្តូរទស្សនាទានអំពីការវិវត្តថ្មីៗនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រសេដ្ឋកិច្ច។
បន្ថែមលើនេះ កិច្ចពិភាក្សាក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងដៃគូអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសហិរញ្ញវត្ថុ និងការឆបោកតាមអនឡាញ សំដៅរក្សាសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា និងបន្តលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធហិរញ្ញវត្ថុ។
លោកជំទាវទេសាភិបាល និងលោកស្រីភារធារី បានឯកភាពលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងរតនាគារសហរដ្ឋអាមេរិក លើការកសាងសមត្ថភាព និងជំនួយបច្ចេកទេស លើការគ្រប់គ្រងទ្រព្យសកម្មនិម្មិត និងបន្តលើកកម្ពស់សុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣