ព័ត៌មាន
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជារួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា»
ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្សលើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ “គ្រប់សាសនានៅកម្ពុជារួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឲ្យដឹងថា គោលបំណងនៃការប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្សនេះ គឺដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសាសនា បង្រួបបង្រួម និងពង្រឹងកម្លាំងសាមគ្គីរវាងថ្នាក់ដឹកនាំ និងសាសនិកនៃគ្រប់សាសនានៅកម្ពុជា ឱ្យរួមគ្នា ក្លាយជាកម្លាំងចលករដ៍រឹងមាំក្នុងការងារសង្គម បញ្ញាបតម្លៃសីលធម៌ និងធម៌វិន័យ ជាការទូន្មានបែបសាសនា ដើម្បីដាស់តឿនស្មារតីសាធារណជនកុំឱ្យធ្លាក់ចូលក្នុងអន្ទាក់ជនល្មើសក្លាយជាជនរងគ្រោះ ឬជាអ្នកប្រព្រឹត្តិបទល្មើសបច្ចេកវិទ្យា និងអំពើជួញដូរមនុស្សដែលបាននិងកំពុងបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ដើម្បីប្រទេសកម្ពុជាជាប្រទេសមួយដែល មានសុវត្ថិភាព និងភាពរីករាយ ទាំងប្រជាជនកម្ពុជា ទាំងជនបរទេស ដែលបានរស់នៅលើទឹកដីកម្ពុជា៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣