ព័ត៌មាន
កិច្ចសហប្រតិបត្តិការឥណ្ឌា-កម្ពុជា បន្តមានសន្ទុះវិជ្ជមាន ខណៈទំនាក់ទំនងធុរកិច្ចកាន់តែរីកចម្រើន
ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌា និងកម្ពុជា បានរក្សាសន្ទុះវិជ្ជមានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសតាមរយៈការកើនឡើងនៃទំនាក់ទំនងធុរកិច្ចរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរលើវិស័យសំខាន់ៗជាច្រើន។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីអបអរសាទរទិវាឯករាជ្យជាតិលើកទី៨០ នៃសាធារណរដ្ឋឥណ្ឌា ដែលប្រារព្ធឡើងនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា។

ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងឥណ្ឌា និងកម្ពុជា បានបន្តកើនឡើងនូវទំនាក់ទំនងធុរកិច្ចរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ដែលផ្តោតលើវិស័យសំខាន់ៗ រួមមាន បច្ចេកវិទ្យាព័ត៌មាន ឱសថសាស្ត្រ សុខាភិបាល កសិកម្ម និងអប់រំ ជាដើម។

ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីវឌ្ឍនភាពជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសាងសមត្ថភាព រួមមាន អាហារូបករណ៍របស់ក្រុមប្រឹក្សាឥណ្ឌាសម្រាប់ទំនាក់ទំនងវប្បធម៌ (ICCR), និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC), ការអភិរក្សបេតិកភណ្ឌ និងគម្រោងផ្តល់ផលរហ័ស (QIPs), ព្រមទាំង ការបើកដំណើរការការិយាល័យអនុព័ន្ធយោធា និងមជ្ឈមណ្ឌលយោគៈ និងរបាំ នៅស្ថានទូតឥណ្ឌា ដើម្បីសម្រួលដល់ទំនាក់ទំនងកាន់តែប្រសើរ និងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។

ដោយឡែក ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅលើវិស័យសេដ្ឋកិច្ច ទំហំពាណិជ្ជកម្មទ្វេភាគីបានបន្តកើនឡើង ស្របពេលដែលសកម្មភាពទេសចរណ៍ក៏មានការកើនឡើងផងដែរ រួមមាន ការតភ្ជាប់ជើងហោះហើរត្រង់ និងគំនិតផ្តួចផ្តើមថ្មីៗ ដូចជា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលថ្មីៗនេះនូវការទូទាត់ឆ្លងដែនតាមរយៈ QR Code។ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់របស់ឥណ្ឌា ចំពោះការកសាងសមត្ថភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា តាមរយៈកម្មវិធី និងវិធានការនានា រួមមាន ការពង្រីកគម្រោងផ្តល់អនុគ្រោះពន្ធគយដោយមិនគិតពន្ធសម្រាប់កម្ពុជា ព្រមទាំង ការផ្តល់អាហារូបករណ៍ និងគម្រោងផលប៉ះពាល់រហ័ស ជាដើម។
ឯកឧត្តម ថ្លែងទៀតថា ក្រៅពីវិស័យសហប្រតិបត្តិការទាំងនេះ កម្ពុជា និងឥណ្ឌា មានទំនាក់ទំនងវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែប និងយូរអង្វែង ដែលមានឫសគល់តាំងពីការផ្លាស់ប្តូរទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងមរតករួមអស់ជាច្រើនសតវត្សរ៍មកហើយ។ ចាប់ពីអក្សរសាស្ត្រ និងភាសា រហូតដល់សិល្បៈសម្តែង និងប្រពៃណី ប្រទេសទាំងពីរនៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។
សូមបញ្ជាក់ កម្ពុជា-ឥណ្ឌា ក៏សម្លឹងឆ្ពោះទៅមុខ នូវការប្រារព្វខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌា នៅឆ្នាំក្រោយដោយប្រទេសទាំងពីរនឹងបន្តកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងបន្តលើកកម្ពស់ភាពជាដៃគូឱ្យកាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងដើម្បីពង្រឹងភាពធន់ ការតភ្ជាប់ និងវឌ្ឍនភាពជាមួយសហគមន៍អន្តរជាតិទាំងមូល៕ អត្ថបទ៖ ធូ វិរៈ




-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន1 week agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
កីឡា5 days agoកម្ពុជា-អាមេរិក បេ្ដជ្ញាចិត្ត បន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមកប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់
-
ព័ត៌មាន1 week agoពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា
-
ព័ត៌មាន1 week agoបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
-
កីឡា1 week agoក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយ ៤១គ្រឿងពីជើងឯកអាស៊ី លើកទី១១ នៅម៉ុងហ្គោលី