ព័ត៌មាន
សមាគមខ្មែរកម្ពុជាក្រោម នាំយកទឹកពិសារបរិសុទ្ធ និងស្បៀងអាហារប្រគល់ជូនកងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២
ឧត្តរមានជ័យ៖ អង្គការសមាគមខ្មែរកម្ពុជាក្រោម និងឯកឧត្តម សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសនៃអង្គការមជ្ឍមណ្ឌលវប្បធម៍ខ្មែរកម្ពុជាក្រោម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បាននិមន្ត និងអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល់ ព្រមទាំងបាននាំយកទឹកពិសារបរិសុទ្ធជិត ១ពាន់កេស ដែលជាអំណោយរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសប្បុរស់ជន ប្រគល់ជូនកងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ដែលស្ថិតនៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ។
នៅក្នុងការនិមន្ត និងអញ្ជើញចុះសួរសុខទុក្ខព្រមទាំងមានការសំណេះសំណាល់ជាមួយឧ.ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ស្រុកអន្លង់វែង និងវិរៈកងទ័ព ដែលស្ថិតក្នុងកងតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ព្រមទាំងបាននាំយកទឹកពិសារបរិសុទ្ធជិត ១ពាន់កេស ដែលជាអំណោយរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសប្បុរសជន និងសាច់ជ្រូក មី ត្រីខកំប៉ុង ប្រហុក ផ្អក់ និងស្បៀងអាហារមួយចំនួនផ្សេងទៀតព្រមទាំងបានរៀបចំអាហារសាមគ្គីជូនដល់បងៗវីរៈកងទ័ពផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម សាន សាង បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនឧ.ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ស្រុកអន្លង់វែង និងវិរៈកងទ័ព ដែលស្ថិតក្នុងកងតូចថ្មើរជើងលេខ៤១ប្រចាំទិសទី២ ដែលមានវត្តមាននៅទីនេះ ក៏ដូចជាកំពុងឈរជើងការពារនៅតាមព្រំដែនផងដែរ។
ឯកឧត្តម បានថ្លែងទៀតថា ការនាំយកទឹកពិសារបរិសុទ្ធមក និងស្វបៀងអាហារមួយចំនួនធំប្រគល់ជូនវីរកងទ័ពនាពេលនេះគឺជាលើកទី១៩ហើយ និងជាការចូលរួមចំណែកតូចមួយក្នុងការគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងលះបង់កម្លាំងកាយចិត្ត ដើម្បីការពារបូរណភាពទឹកដី សន្តិភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តមបញ្ជាក់ថា អំណោយទឹកបរិសុទ្ធ និងស្បៀងអាហារមួយចំនួនធំនេះ បង្ហាញពីទឹកចិត្តស្រឡាញ់ ការយកចិត្តទុកដាក់និងការគាំទ្រយ៉ាងពេញទំហឹងចំពោះបងប្អូនកងទ័ព ដែលកំពុងឈរជើងនៅតំបន់ជួរមុខ។ យើងទាំងអស់គ្នាដែលជាអង្គការសមាគមខ្មែរកម្ពុជាក្រោម និងព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រមទាំងបងប្អូនខ្មែរដើមកំណើតខ្មែរទាំងអស់តែងតែនៅពីក្រោយខ្នង និងគាំទ្រកងទ័ពជានិច្ច។
ជាការឆ្លើយតប ឧ.ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ស្រុកអន្លង់វែង តំណាងមេបញ្ជាការរង និងពលទាហាន នាយទាហាន នាយទាហានរង នៃ កងពលតូចថ្មើរជើងលេខ៤១ ប្រចាំទិសទី២ ស្រុកអន្លង់វែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំពោះអង្គការសមាគមខ្មែរកម្ពុជាក្រោម ព្រះសង្ឃខ្មែរដើមកំណើតខ្មែរក្រោម និងឯកឧត្តម សាន សាង ដែលបានចំណាយពេលវេលា ដ៍មានតម្លៃ និងនាំយកអំណោយដ៏មាមកឧបត្ថម្ភដល់កងកម្លាំងនៅជួរមុខ៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣