ព័ត៌មាន
អ្នកនយោបាយមើលឃើញថា កូនស្រីអតីតប្រធានគណអតីតបក្សប្រឆាំងចូលរួមក្នុងជួររាជរដ្ឋាភិបាល គឺជាស្មារតីរួបរួមខ្មែរតែមួយ
បន្ទាប់ពីលោកជំទាវ កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អ្នកនយោបាយនៅក្នុងប្រទេសកម្ពុជា បានចាត់ទុកការតែងតាំងលោកជំទាវ កឹម មនោវិទ្យា ដែលត្រូវជាកូនស្រីលោក កឹម សុខា អតីតគណបក្សប្រឆាំង ជាស្មារតីរួបរួមខ្មែរតែមួយ ដើម្បីផលប្រយោជន៍ប្រទេសជាតិ ស្របពេលដែលប្រទេសថៃបង្កសង្គ្រាមឈ្លានពានកម្ពុជា។
លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា ខ្ញុំសូមចូលរួមអបអរសារទក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោកជំទាវ កឹម មនោវិទ្យា ដែលបានចូលរួមក្នុងជួររាជរដ្ឋាភិបាល ដោយត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ការចូលរួមរបស់លោកជំទាវនេះ គឺបង្ហាញពីឆន្ទៈស្នេហាជាតិ និងជាស្មារតីរួបរួមខ្មែរតែមួយ ស្របពេលដែលប្រទេសថៃបង្កសង្គ្រាមឈ្លានពានកម្ពុជា។ លោកជំទាវបន្តថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបើកចិត្តទទួលខ្មែរទាំងអស់ គ្រប់និន្នាការនយោបាយដែលមានឆន្ទៈបំរើប្រទេសជាតិ ហើយការួបរួមខ្មែរតែមួយនេះ ជាកម្លាំងចលករដ៏រឹងមាំការពារប្រទេសជាតិពីសត្រូវ។
លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បានលើកឡើងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែផ្តល់ឱកាសឱ្យកូនខ្មែរចូលរួមចំណែក ដែលមានធនធាន សមត្ថភាព ចូលរួមក្នុងកិច្ចការងារប្រទេសជាតិ ជាដំណើរមួយដ៏ត្រឹមត្រូវ និងជាគុណប្រយោជន៍សម្រាប់ប្រទេសជាតិនៅពេលអនាគត។ហើយចំពោះការលោកជំទាវ កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់នាយករដ្ឋមន្រ្តី គឺជាផ្នែកមួយនូវការប្រមូលធនធានមនុស្សក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ។
កាលពីថ្ងៃទី១៧ខែសីហា ឆ្នាំ២០២៦ លោកជំទាវ កឹម មនោវិទ្យា ត្រូវបានព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យតែងតាំងជាប្រេសិតពិសេសរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្រ្តី។ ការចេញព្រះរាជក្រឹត្យនេះ ធ្វើឡើងបន្ទាប់ពី លោក កឹម សុខា និងលោកជំទាវ កឹម មនោវិទ្យា ដែលជាត្រូវជាឳពុក និងកូនស្រី បានជួបសួរសុខទុក្ខជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី១៦ខែសីហា ឆ្នាំ២០២៦។ អត្ថបទ៖ ទូច សោភ័ណ




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣