ព័ត៌មាន
សម្តេច ម៉ែន សំអន៖ ការផ្តល់សេវាព្យាបាលជំងឺដោយគិតថ្លៃបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងកាត់បន្ថយការចំណាយ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ព្រមទាំងក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា នាឱកាសចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្ថិតនៅស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។

មានប្រសាសន៍ក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ និងស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលតែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី។

សម្តេចបានគូសបញ្ជាក់ថា សកម្មភាពមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ជាពិសេសកោណទី១ «ការអភិវឌ្ឍធនធានមនុស្ស» ដែលផ្តោតលើការលើកកម្ពស់សុខុមាលភាព និងសុខភាពសាធារណៈ ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងជំរុញ «ការគ្របដណ្តប់សុខភាពជាសកល» តាមរយៈការពង្រីកប័ណ្ណមូលនិធិសមធម៌សុខាភិបាល ប័ណ្ណក្រីក្រ និង ប.ស.ស ។ល។ តាមរយៈ ការពង្រឹងប្រព័ន្ធថែទាំសុខភាព និងការផ្តល់សេវាសុខាភិបាលគ្របដណ្តប់ជាសកល គឺជាអាទិភាពគន្លឹះដើម្បីធានាថា ប្រជាពលរដ្ឋមានសុខភាពល្អបរិបូរណ៍ ក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះចំពោះ ក្រុមគ្រូពេទ្យសប្បុរសធម៌ប៉ាយសួយឡាយយិនកម្ពុជា ដែលបានលះបង់កម្លាំងកាយ ចិត្ត ធនធាន និងពេលវេលា ចុះមកផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ក្នុងរយៈពេលពីថ្ងៃនេះនៅស្រុកកំពង់រោទិ៍ និងស្រុករមាសហែក ជូនដល់បងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ ។ សកម្មភាពនេះគឺបានបង្ហាញពីសកម្មភាពមនុស្សធម៌ និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងកាត់បន្ថយការចំណាយ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣