ព័ត៌មាន
ក្រសួងមុខងារសាធារណៈ ចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងវប្បធម៌ ដែលជាគោលដៅទី២២
ក្រសួងមុខងារសាធារណៈ បានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាគោលដៅទី២២។ យុទ្ធនាការនេះមានគោលដៅប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ លុបបំបាត់ភាពមិនប្រក្រតី និងពង្រឹងប្រសិទ្ធភាពការងារមន្ត្រីសាធារណៈ។ ប្រព្រឹតិ្តទៅមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២៦។
ក្នុងកម្មវិធីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រី្តជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមវត្តមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
នាឱកាសនោះដែរ លោកជំទាវ ឆាយ គឹមសុទ្ធី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានថ្លែងថា ការងារជំរឿន មាន៣ដំណាក់កាល។ ដំណាក់កាលទី១ គឺមុនជំរឿន, ដំណាក់កាលទី២ គឺជំរឿន និងដំណាក់កាលទី៣ គឺក្រោយជំរឿន។ នៅពេលដែលដំណាក់កាលមុនជំរឿន គឺជាដំណាក់កាលដែលពិបាក និងផ្តោតសំខាន់ទៅលើការផ្ទៀងផ្ទាត់ទិន្នន័យប្រព័ន្ធវិវត្តន៍ និងទិន្នន័យជាក់ស្តែងរបស់មន្រី្តនៅតាមក្រសួងសាម៉ី គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលកិច្ចការនេះដំណើរការដោយក្រុមការងារ នៃអគ្គនាយកដ្ឋានគ្រប់គ្រងនៃមុខងារសាធារណៈ និងក្រុមការងារអគ្គប្រព័ន្ធគ្រប់គ្រងមន្រី្តតាមឌីជីថលរបស់ក្រសួងមុខងារសាធារណៈ សហការជាមួយក្រុមការងារគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ហើយការពិនិត្យផ្ទៀងផ្ទាត់នេះ នៅពេលដែលបានលទ្ធផល១០០% រួចរាល់ហើយ គឺក្រុមការងារជំរឿន នៃក្រសួងមុខងារសាធារណៈ និងក្រុមការងារជំរឿន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរៀបចំកិច្ចប្រជុំមួយ ដើម្បីកំណត់នូវកិច្ចការសំខាន់ៗជាក់ស្តែងមួយចំនួន។ ដែលកិច្ចការនេះ ដូចជា៖ ការកំណត់អំពីទីតាំងដែលត្រូវធ្វើជំរឿនជាក់ស្តែង។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវតិ្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី សួស លីដា ប្រធាននាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ លោក សយ ច័ន្ទបូរី មន្ត្រីក្រមការសាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងរួមគ្នាថា ថ្ងៃនេះជាថ្ងៃជំរឿននៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេសនៅក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ តាមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យើងបានចូលរួមគ្រប់ ក្នុងការកែទម្រង់របស់រាជរដ្ឋាភិបាល។
ជាចុងក្រោយ លោកជំទាវ ឆាយ គឹមសុទ្ធី បានជម្រាបផងដែរថា សម្រាប់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានមន្រី្តសរុបចំនួន៣,៨៣២នាក់ ក្នុងនោះស្រី្ត ចំនួន១៣៣២នាក់។ ជាក់ស្តែងការធ្វើជំរឿន នៅថ្ងៃទី១៩ ខែសីហានេះ គឺមន្រី្តមកធ្វើជំរឿន ចំនួន១៦៤៧នាក់ ក្នុងនោះស្រី្ត ៦៣៤នាក់។ ដោយឡែកសម្រាប់មន្រី្តចំនួនជាង២០០០នាក់ ដែលកំពុងបម្រើការងារនៅតាមបណ្តារចនាសម្ព័ន្ធរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងត្រូវធ្វើជំរឿននៅតាមបណ្តាខេត្ត ដែលអស់លោក លោកស្រី កំពុងបម្រើការងារ និងធ្វើជំរឿននាពេលក្រោយ។ ដោយផ្អែកលើគោលការណ៍ នៃការធ្វើជំរឿននេះ គឺមិនប៉ៈពាល់ដល់ការងាររបស់មន្រី្តរាជការ ក៏ស្របតាមការស្នើសុំរបស់ក្រសួងស្ថាប័នផងដែរ។ រហូតមកដល់ពេលនេះដំណើរការនៃការជំរឿនបានប្រព្រឹតិ្តទៅតាមអ្វីដែលបានគ្រោងទុក ហើយការធ្វើជំរឿនទទួលបានលទ្ធផលល្អប្រសើរនេះ គឺដោយសារកត្តាសំខាន់៤យ៉ាង៖ ទី១. មានការដឹកនាំ ណែនាំដ៏ខ្ពង់ខ្ពស់ជាប់ជាប្រចាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន ក៏ដូចជាឯកឧត្តម អនុប្រធានគណៈកម្មការជំរឿន លេខាធិការដ្ឋានជំរឿន ដែលបានគាំទ្រដល់ដំណើរការជំរឿនបានកាន់តែល្អ។ ទី២. ស្មារតីកិច្ចសហការល្អ ការគាំទ្ររបស់សាម៉ីក្រសួង គឺក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននាំឲ្យការងារជំរឿនរបស់យើងទទួលបានលទ្ធផលល្អប្រសើរតាមការរំពឹង ទុក។ ទី៣. ការឧបត្ថម្ភគាំទ្រទាន់ពេលវេលារបស់អង្គភាពជំនាញក្រសួងមុខងារសាធារណៈ និងអង្គភាពពាក់ព័ន្ធ នៃគណៈកម្មការជំរឿន និងទី៤. សមត្ថភាពនៃមន្រី្តធ្វើជំរឿនរបស់យើងកាន់តែត្រូវបានពង្រឹង និងមានបទពិសោធន៍ពីក្រសួង ស្ថាប័នមួយ ទៅក្រសួង ស្ថាប័នមួយផ្សេងទៀត ធ្វើឲ្យមន្រី្តរបស់យើងកាន់តែមានសមត្ថភាព និងអភិវឌ្ឍកាន់តែល្អប្រសើរឡើង និងមិនអាចកាត់ផ្តាច់បានទេពីការជួយឧបត្ថម្ភគាំទ្រ មធ្យោបាយ និងសម្ភារៈ ពីលេខាធិការដ្ឋាន ក៏ដូចជាគណៈកម្មការជំរឿនបានទាន់ពេលវេលាផងដែរ៕
អត្ថបទ រដ្ឋា










-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
កីឡា6 days agoកម្ពុជា-អាមេរិក បេ្ដជ្ញាចិត្ត បន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមកប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្អាតប្រាក់
-
ព័ត៌មាន1 week agoពីដៃកាន់សៀវភៅ និងដេញ Piano មកកាន់សង្វៀនអន្តរជាតិ៖ ភាពក្លាហាន និងទឹកភ្នែករបស់ ម៉ានេតា
-
ព័ត៌មាន4 days agoកងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ
-
ព័ត៌មាន2 days agoទូតចិនប្រចាំកម្ពុជា៖ ចិន និងកម្ពុជា ជាមិត្តដែកថែបដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ
-
កីឡា1 week agoក្រុមកីឡាតេក្វាន់ដូ ITF កម្ពុជា ដណ្ដើមបានមេដាយ ៤១គ្រឿងពីជើងឯកអាស៊ី លើកទី១១ នៅម៉ុងហ្គោលី