ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌៖ ការធ្វើជំរឿនមន្ត្រីជាក់ស្តែង គឺជាយន្តការគន្លឹះក្នុងការពង្រឹងអភិបាលកិច្ច និងបង្កើនផលិតភាពការងារ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា
ភ្នំពេញ៖នៅក្នុងយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនៅតាមអង្គភាពចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ពីសារៈសំខាន់ និងផលប្រយោជន៍ជាយុទ្ធសាស្ត្រនៃយុទ្ធនាការជំរៀនមន្ត្រី ដែលជាផ្នែកមួយនៅក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពិសេសការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា “ការធ្វើជំរឿនមន្ត្រី គឺជាយន្តការមួយដែលអាចឱ្យយើងដឹងច្បាស់ពីចំនួនមន្ត្រីរាជការជាក់លាក់ និងអាចដឹងអំពីចំនួនមន្ត្រីកំពុងបំពេញការងារ ក្នុងស្ថាប័នគោលដៅច្បាស់លាស់ មានការទទួលខុសត្រូវច្បាស់លាស់ ព្រមទាំងជាការពង្រឹងអភិបាលកិច្ចល្អ។” បន្ថែមលើនេះ ឯកឧត្តមបានបន្តថា យុទ្ធនាការជំរឿននេះនឹងជួយឱ្យស្ថាប័ននីមួយៗ មានការគិតគូរវែងឆ្ងាយទៅលើផែនការនៃការកសាងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយអាចកំណត់ច្បាស់ពីមុខតំណែងគ្រប់គ្រង មុខតំណែងវិជ្ជាជីវៈ និងការដាក់ឱ្យចំគោលដៅនូវមន្ត្រីជំនាញ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានឆ្លើយតបទៅនឹងការបារម្ភមួយចំនួន ដោយសង្កត់ធ្ងន់ថា យុទ្ធនាការនេះមិនមែនជាការដាក់សម្ពាធដល់មន្ត្រីរាជការណាមួយឡើយ ហើយក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រក្រតីភាព នៃការផ្តល់សេវារបស់អង្គភាពណាមួយនោះដែរ។ ផ្ទុយទៅវិញ យុទ្ធនាការជំរឿននេះ គ្រាន់តែជាការផ្ទៀងផ្ទាត់ទិន្នន័យ ដើម្បី៖ (១)កំណត់នូវរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ទៅលើស្ថានភាពជាក់ស្តែង, (២)អភិវឌ្ឍប្រព័ន្ធព័ត៌មានមន្ត្រីរាជការ ដើម្បីងាយស្រួលក្នុងការរៀបចំប្រព័ន្ធបៀវត្ស និង (៣)កំណត់តម្រូវការមន្ត្រីជាក់ស្តែង ដើម្បីជំរុញដំណើរការអនុវត្តការងារប្រកបដោយតម្លាភាព ស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាព។
ជាចុងក្រោយ ឯកឧត្តមបានធ្វើការអំពាវនាវដល់មន្ត្រីរាជការទាំងអស់ ឱ្យចូលរួមក្នុងយុទ្ធនាការជំរឿននេះឱ្យបានសកម្ម ដើម្បីប្រយោជន៍រួម និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរបស់កម្ពុជា ក្នុងការឈានទៅសម្រេចបាននូវគោលដៅឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា “ការគិតគូរពីរចនាសម្ព័ន្ធ និងធនធានមនុស្ស ដើម្បីផលិតភាពការងារ គឺជាការចាំបាច់ ដែលយើងទាំងអស់គ្នា ត្រូវចូលរួមក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល៕”




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣