ព័ត៌មាន
អគ្គស្នងការដ្ឋាននគរបាលជាតិបើកកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានបើកកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីស្នងការនគរបាលរាជធានី ខេត្ត រួមទាំងមន្ត្រីជំនាញដែលពាក់ព័ន្ធ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិទទួលផែនចរាចរណ៍បានថ្លែងថា ការអនុវត្តរឹតបន្តឹងច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោកនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ដោយពិនិត្យឃើញថា ឆមាសទី១ ឆ្នាំ២០២៦ នេះ កំណើននៃគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងយ៉ាងគំហុកដែលកើតឡើងចំនួន ១២៧៩ករណី និងបណ្តាលឲ្យមានអ្នកស្លាប់ចំនួន ៧៧៣នាក់ និងរបួស ១៩៤៤នាក់។ ដោយឃើញស្ថានភាពគ្រោះថ្នាក់ចរាចរណ៍យ៉ាងគំហុកបែបនេះ ទើបប្រមុខរាជរដ្ឋាភិបាលបានឯកភាពឲ្យមានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់ថា ៖ ក្នុងនោះយើងបានជ្រើសរើសខេត្តចំនួន ៥ ដែលមានតួលេខកំណើនគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងគេក្នុង២៥រាជធានិ ខេត្ត ដើម្បីធ្វើការរិតបន្តឹងមានដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តស្វាយរៀង។ ការអនុវត្តរិតបន្តឹងច្បាប់ គឺជាចំណុចមួយដែលក្នុងចំណោមបទល្មើសទាំងអស់ គឺយើងផ្តោតទៅលើមូលហេតុជាចម្បង គឺការប្រើប្រាស់ល្បឿនលើសកំណត់ ការមិនគោរពសិទ្ធិអាទិភាព បើកបរក្នុងស្ថានភាពស្រវឹង ដឹកសំពីងសំពោង ការមិនគោរពសិទ្ធិអាទិភាពជាចំណុចដែលបង្កឲ្យមានគ្រោះថ្នាក់ខ្ពស់ផងដែរ។ ក្រៅពិខេត្តទាំង៥នេះ គឺខេត្តដទៃទៀតក៏បាននឹងកំពុងធ្វើដូចគ្នាបន្តរឹតបន្តឹងលើការងារអប់រំ។
ជាមួយគ្នា ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិទទួលផែនចរាចរណ៍អំពាវនាវឲ្យប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវទាំងអស់ចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕ អត្ថបទ : វង្ស សុភាព







-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា