ព័ត៌មាន
គណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឈ្វេងយល់ពីវឌ្ឍនភាពបញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២៦
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២៦ ព្រមទាំងពិនិត្យពិភាក្សាអំពីការងារពាក់ព័ន្ធនឹងការអភិវឌ្ឍ ការវិនិយោគ និងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានជម្រាបជូនអំពីមុខងារសំខាន់ៗរបស់ព្រឹទ្ធសភា រួមមាន៖ ១-មុខងារនីតិកម្ម ២-មុខងារតាមដានការអនុវត្តច្បាប់ ៣-មុខងារតំណាង និងមុខងារគាំទ្រចំនួន២ គឺមុខងារសហប្រតិបត្តិការអន្តរជាតិ និងមុខងារអភិវឌ្ឍន៍ស្ថាប័ន។
ឯកឧត្តមបណ្ឌិត បានជម្រាបជូនបន្ថែមអំពីគណៈកម្មការនានារបស់ព្រឹទ្ធសភា ដែលជាយន្តការស្នូលជួយទ្រទ្រង់ដល់ដំណើរការអនុវត្តមុខងាររបស់ព្រឹទ្ធសភា និងមានមុខងារសំខាន់ៗចំនួន៣ គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារផ្ដល់ព័ត៌មាន។ ដោយឡែក ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា ការសិក្សាឈ្វេងយល់និងប្រមូលព័ត៌មានពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ច ដែលគណៈកម្មការទាំង១០ទទួលរ៉ាប់រង គឺជាវិធីសាស្ត្រដ៏មានអត្ថប្រយោជន៍បំផុត ដើម្បីឆ្លើយតបបានយ៉ាងត្រឹមត្រូវទៅនឹងមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារផ្តល់ព័ត៌មាន ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការនីមួយៗ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា។
ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានមតិស្វាគមន៍ប្រកបដោយក្តីរីករាយចំពោះគណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា និងបានធ្វើសេចក្តីរាយការណ៍យ៉ាងក្បោះក្បាយអំពីសាវតារនៃការបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតាំងពីឆ្នាំ១៩៩៤ វឌ្ឍនភាពការងារជាបន្តបន្ទាប់ បញ្ហាប្រឈម និងទិសដៅការងារព្រមទាំងផែនការមេរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជូនគណៈប្រតិភូគណៈកម្មការទី៣ជ្រាប។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍លំអិតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរួចមក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី, ឯកឧត្តម ឈួន ឆាម,ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និងលោកជំទាវ កង សៅរ៍ធន បានលើកឡើងនូវចំណាប់អារម្មណ៍ និងសំណួរមួយចំនួន ហើយបានសម្តែងនូវការគាំទ្រ ព្រមទាំងបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងសហការីទាំងអស់ ដែលបានពុះពារយ៉ាងស្វិតស្វាញក្នុងការបំពេញតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ដោយសម្រេចបានសមិទ្ធផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូ និងបំភ្លឺយ៉ាងលម្អិតអំពីស្ថានភាពការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា គោលបំណងចម្បងនៃទស្សនកិច្ចនេះ គឺដើម្បីឱ្យគណៈកម្មការទី៣ ទទួលបានទិន្នន័យសំខាន់ៗមួយចំនួននិងចំណេះដឹងជាក់ស្តែង សម្រាប់បម្រើដល់ការបំពេញមុខងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ ព្រមទាំងមុខងារសំខាន់ៗផ្សេងទៀតរបស់ព្រឹទ្ធសភា។
ជាទីបញ្ចប់ គណៈប្រតិភូបានសម្តែងក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តរីកចម្រើន និងកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលដៅជំរុញការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕










-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា